អ៊ុយក្រែនសង្ឃឹមថា ចិននឹងអាចជួយនិយាយឱ្យរុស្ស៊ីមានបទឈប់បាញ!
គៀវ៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmitry Kuleba បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន Xinhua ថា រដ្ឋាភិបាលអ៊ុយក្រែនសង្ឃឹមថា ប្រទេសចិននឹងជំរុញឱ្យរុស្ស៊ីបញ្ឈប់ការបាញ់ប្រហារ។
លោក Kuleba បាននិយាយ “យើងសង្ឃឹមថា ប្រទេសចិននឹងបន្តពីជំហរលើតម្រូវការដើម្បីទប់ស្កាត់ការកើនឡើង ហើយនឹងអំពាវនាវឱ្យរុស្ស៊ីមានបទឈប់បាញ់”។
លោក Kuleba បានបញ្ជាក់ថា សន្តិសុខនៅអឺរ៉ុបទាំងមូលនឹងប្រសើរឡើង នៅពេលដែលរុស្ស៊ី ដកទ័ពចេញពីទឹកដីអ៊ុយក្រែន។ ហើយទីក្រុង គៀវ ក៏កំពុងស្វែងរកលទ្ធភាពនៃការទទួលបានការធានាសន្តិសុខពីសមាជិកអចិន្ត្រៃយ៍របស់ UNSC និងប្រទេសមហាអំណាចផ្សេងទៀត រួមទាំងប្រទេសចិន ផងដែរ ដោយបន្ថែមថាកំពុងពឹងទីក្រុងប៉េកាំង ឲ្យពិភាក្សាជាមួយរុស្ស៊ី ជុំវិញបទឈប់បាញ់នៅអ៊ុយក្រែន៕