ល្បែងស៊ីសងសង្វៀនបញ្ជល់មាន់នៅក្រុងបូកគោបើកលេងវិញយ៉ាងរលូន ខណៈអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធមិនបង្រ្កាប!

0

(ខេត្តកំពត)៖ មានការលើកឡើងថា សង្ស័យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ត្រូវថ្នាំសណ្តំទេដឹងទើបទីតាំងសង្វៀនបញ្ជល់មាន់និងអាប៉ោងដុះស្លែរ ឈ្មោះ នី (ម្ចាស់សង្វៀន) នៅតែបើកដំណើរការលេងយ៉ាងរលូនយ៉ាងដូច្នេះ ។

សូមបញ្ជាក់ថា ទីតាំងសង្វៀនមាន់និងអាប៉ោងមួយកន្លែង ដែលមានផ្លូវចូលពីផ្លូវជាតិ ចម្ងាយប្រហែលកន្លះគីឡូម៉ែត្រជាប់ផ្លូវរថភ្លេីង
នៅចំណុចក្រោមចំការស្វាយ ក្នុងភូមិ ចង្ហោន សង្កាត់ ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត ដែលបាននឹងកំពុងបើកដំណើរការយ៉ាងរលូនលេងជារាងរាល់ថ្ងៃ ដោយ មិនញញ្ញើត និងអាជ្ញាធរ និងសមត្ថកិច្ច ក្នុងមូលដ្ឋានឡើយ ហើយសកម្មភាពយ៉ាងគឃ្លើននេះគឺផ្ទុយពីគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព ទាំង៧ចំនុច របស់រដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃ ។

ប្រភពពីអ្នកចេញចូលលេងល្បែងសុីសងបានលួចខ្សឹបប្រាប់អ្នកសារព័ត៌មានយើងថា ទីតាំងនេះគេបើកលេងជាយូរណាស់មកហើយ ដែលមាន ឈ្មោះ នី ជាម្ចាស់សង្វៀន បានរត់ការគ្រប់ច្រកល្ហក់ ដើម្បីឲ្យអាជ្ញាធរ និងសមត្ថកិច្ច ពាក់ព័ន្ធជួយរក្សាភាពស្ងៀមស្ងាត់ ពោលគឺបើកលេងយ៉ាងសេរី ចំពោះ អាជ្ញាធរមានសមត្ថកិច្ចមិនចាំបាច់ព្រួយបារម្ហឡើយអ្នកលេង ។

ប្រភពពីប្រជាពលរដ្ឋដែលរស់នៅជិតទីតាំងជល់មាន់ នឹងអាប៉ោងបានឲ្យដឹងថា ចំពោះទីតាំងល្បែងសុីសងខុសច្បាប់មួយនេះ ពីមួយថ្ងៃទៅមួយថ្ងៃគេឃើញមានមនុស្សចេញចូលលេងយ៉ាងច្រើនកុះករ ពពាក់ពពួនគ្នាដូចដង្ហែកឋិន ដោយមិនខ្លាចញញើតអ្វីទាំងអស់ហាក់បីដូចប្រទេសគ្មានច្បាប់ ។

មជ្ឈដ្ឋានប្រជាពលរដ្ឋមានការសង្ស័យថា អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ប្រហែលត្រូវរ៉ូវគ្នាជាមួយម្ចាស់ទីតាំងបនល្បែងខុសច្បាប់ខាងលើ នេះអស់ហើយទេដឹង ឬមួយខ្លាចបែកឆ្នាំងបាយបានជាមិនហ៊ានបង្ក្រាប ? ទើបបណ្ដែតបណ្ដោយឲ្យបុគ្គលឈ្មោះ នី ធ្វើអ្វីស្រេចនិងចិត្ត ។

ចំណែកលោកវរសេនីយ៍ ព្រាប សាមិត្ត អធិការក្រុងបូកគោអ្នកសារព័ត៌មានយើងមិនអាចសុំការបំភ្លឺបានទេព្រោះគ្មានលេខទូរស័ព្ទ ។

ពាក់ព័ន្ធនិងករណីនេះលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត មិនអាចសុំការបកស្រាយបានទេនៅរសៀលថ្ងៃនេះ តាមប្រព័ន្ធសារតេឡេក្រាម ដោយលោកមិនទាន់ចូលមើល ។

ប្រជាពលរដ្ឋក្នុងមូលដ្ឋាននៅតំបន់នោះបានលើកឡើងថា ពួកគាត់មានការព្រួយបារម្ភណ៍យ៉ាងខ្លាំងជាមួយវង់ល្បែងសុីសងខុសច្បាប់ខាងលើនេះ ព្រោះល្បែងស៊ីសងគ្រប់ប្រភេទនេះហើយ បង្កឲ្យមានបទល្មើស ចោរកម្ម លួច ឆក់ ប្លន់ និង អំពើហិង្សា ក្នុងគ្រួសារ ជាដើម។ល។

ជាមួយគ្នានេះដែរ បងប្អូនប្រជាពលរដ្ឋសូម សំណូមពរដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់មេត្តាមានវិធានការបង្ក្រាបនូវល្បែងស៊ីសង ជល់មាន់ និងអាប៉ោងខុសច្បាប់ខាងលើនេះផង ។ ពិសេសលោក ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធស្នងការខេត្ដកំពតនិង លោកអភិបាលខេត្តកំពត ម៉ៅ ធនិន្ទ មេត្តាដាក់ចេញនូវចំណាត់ការបង្រ្កាប ចំពោះករណី ល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងដែ ៕

Leave A Reply

Your email address will not be published.