អភិបាលខេត្ត​កំពង់ចាម ៖ វត្តមាន​របស់ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ពិតជា​បង្ហាញ​នូវ​ការលើកទឹកចិត្ត និង​ការយកចិត្តទុកដាក់ ដល់​សមណ​និស្សិត និង​និស្សិត​ក្រីក្រ​!

0

នៅ​រសៀល​ថ្ងៃទី០២ ខែឧសភា​ ឆ្នាំ​២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួម ក្នុង​ពិធី​សម្ភោ​ធ​ដាក់ឱ្យ​ប្រើប្រាស់ ផ្លូវការ​អាគារ​សិក្សា អាគារ​រដ្ឋបាល និង​ពិធី​ប្រគេន​-​ប្រគល់​សញ្ញាបត្រ​ជូន​សមណ​និស្សិត និស្សិត​ថ្នាក់​បរិញ្ញាបត្រ នៃ​ពុទ្ធិក​សាកលវិទ្យាល័យ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ក្រោម​អធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។ ពិធីនេះប្រព្រឹត្តទៅនៅវត្ត​សុ​ទស្សនា​រាម​ជ្រោយ​ថ្ម សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រីថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង-ស្រុក ក្នុងខេត្តកំពង់ចាម ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត គណៈគ្រប់គ្រងពុទ្ធិកនៃសកលវិទ្យាល័យ និងសមណនិសិ្សត និស្សិតជ័យលាភីជាច្រើនរូប។

ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​មានប្រសាសន៍ថា វត្តមាន​របស់​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត នាឱកាស​នេះ ពិតជា​បង្ហាញ​នូវ​ការ​​លើកទឹកចិត្ត និង​ការយកចិត្តទុកដាក់ ដល់​សមណ​និស្សិត និង និស្សិត ក្រីក្រ​ដែល​មិនមាន​លទ្ធភាព​ទៅ សិក្សានៅសាលា​ឯកជន ហើយ​វា​ក៏​ជាការ​គិតគូ​ពី​សំណាក់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​អគ្គមហាសេនាបតីតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ​។

ឯកឧត្តម អភិបាលខេត្ត បាន​មានប្រសាសន៍​បន្តថា ព្រះរាជាណាចក្រ​កម្ពុជា គឺ​បាន​អភិវឌ្ឍន៍​គ្រប់​វិស័យ ទាំង​ពុទ្ធចក្រ និង​អាណាចក្រ ដោយបាន​ចាត់ទុក​ពុទ្ធចក្រ​ ​និង​អាណាចក្រ គឺជា​កង់​ទាំង​គូរ​សម្រាប់​ទ្រទ្រង់​ជាតិ និង​នាំ​ជាតិ​ឆ្ពោះទៅកាន់​វឌ្ឍនភាព ដែល​មិនអាច​ខ្វះ​កង់ចក្រ​មួយណា​បានឡើយ ទោះបីជា​បច្ចុប្បន្ន​វិស័យ​អប់រំ​ខាង​អាណាចក្រ​មានកា​រីកចម្រើន ក៏​​នៅតែ​ត្រូវការ​ខាង​ពុទ្ធចក្រ ប្រៀបដូចជា​ជើងឆ្វេង និង​ជើង​ស្តាំ សម្រាប់​ទ្រ​ទ្រ​ង​ដងខ្លួន​ទាំងមូល បើ​យើង​ក្រឡេកមើល​ពី​អតីតកាល​វិស័យ​ពុទ្ធចក្រ បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការបណ្តុះបណ្តាល​ធន​ធាន​មនុស្ស​។ ដូចនេះ យើង​អាច​និយាយបានថា វិស័យ​ពុទ្ធចក្រ គឺជា​ប្រភព​នៃ​ការអប់រំ និង​ជា​កំលាំងចលករ ដែល​មិនអាច​ខ្វះ​បាន តួយ៉ាង​សមិទ្ធិផល​នានា មាន​ជាអាទិ៍​វត្ត​អារាម និង​សមិទ្ធផល​នានា​ជា​
​ច្រើន​ឥត​គណនា​បាន គឺ​សុទ្ធតែ​កើតចេញពី​កម្លាំង មហា​សាមគ្គី និង​ជំនឿ​ដ៏​មុតមាំ​របស់​ប្រជាពលរដ្ឋ​ចំពោះ​ព្រះពុទ្ធសាសនា​។ គ្រប់​សមិទ្ធិផល​ទាំងអស់​ដែល​យើង​មាន​សព្វថ្ងៃ​វា​ជា​ភស្តុតាង ដែល​បង្ហាញ​ពី​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ ចំពោះ​ជោគវាសនា​របស់​ប្រទេសជាតិ​ពី​សំណាក់​ថ្នាក់ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែលជា​និច្ចកាល តែងតែ​យកចិត្តទុកដាក់​ផលប្រយោជន៍​ជាតិ និង​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ជាធំ​។

ជាងនេះទៅទៀត គ្រប់​កាលៈទេសៈ សម្ដេច​តេ​ជោ តែង​បាន​គិតគូរ​ជាប់​ជាប្រចាំ​អំពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ ហើយ​តែងតែ​នៅក្បែរ​ប្រជាពលរដ្ឋ​ក្នុង​គ្រប់​ស្ថានការណ៍ ដោយ​មិនមាន​ពេលណា​មួយ​ដែល​ទុក​ប្រជាពលរដ្ឋ​ចោល​នោះឡើយ​។ ពិសេស​គុណបំណាច់​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេ​ជោ បានការ​ពារ និង​ស្រោចស្រង់​អាយុជីវិត​ប្រជាជន​កម្ពុជា​ពី​ជំងឺ​ដ៏​មហា​ប្រល័យ​កូ​វីដ​-១៩ បាន​ញ៉ាំង​ចិត្ត​ឱ្យ​យើងខ្ញុំ​ទាំងអស់គ្នា​ដឹងគុណ​ជានិច្ច ចំពោះ​ការគិតគូរ​ពី​សំណាក់​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ហើយ​យើងខ្ញុំ​ទាំងអស់គ្នា ប្តេជ្ញា​គាំទ្រ សម្តេច​អគ្គមហាសេនាបតី ហ៊ុនសែន ជា​នាយករដ្ឋមន្ដ្រី​អាណា​ត្តិ​ទី​៧ និង​អាណត្តិ​ក្រោយៗ​ទៀត ដើម្បីឱ្យ​សម្តេច​តេ​ជោ បន្ត​ដឹកនាំ​នាវា​កម្ពុជា​ឆ្ពោះទៅរក​វ​ឌ្ឍ​ភាពរុងរឿង​បន្ថែមទៀត​៕​

Leave A Reply

Your email address will not be published.