ហ្វីលីពីន​គ្រោង​ផ្តល់​វ៉ាក់សាំង Sputnik V COVID-19 ចំនួន ៥លាន​ដូស ដល់​មីយ៉ាន់ម៉ា!

0

ម៉ានីល៖ មន្ត្រីសុខាភិបាលជាន់ខ្ពស់ហ្វីលីពីនបាននិយាយកាលពីថ្ងៃចន្ទ ទី០២ ខែឧសភា ថា ប្រទេសហ្វីលីពីនកំពុងពិចារណាផ្តល់ជំនួយដល់ប្រទេសមីយ៉ាន់ម៉ាចំនួន ៥ លានដូសនៃវ៉ាក់សាំង Sputnik V COVID-19 ដែលជិតផុតកំណត់ហើយ។

ការបរិច្ចាកនេះនឹងជាលើកដំបូងដោយប្រទេសហ្វីលីពីនទៅកាន់ប្រទេសមួយផ្សេងទៀត បន្ទាប់ពីខ្លួនបានពុះកញ្ជ្រោលជាច្រើនកាលពីឆ្នាំមុនដើម្បីទិញវ៉ាក់សាំងសម្រាប់ប្រជាជនចំនួន 110 លាននាក់របស់ខ្លួន។

យោងតាមក្រសួងសុខាភិបាលមីយ៉ាន់ម៉ា ប្រជាពលរដ្ខតិចជាងពាក់កណ្តាលនៃចំនួនប្រជាជនចំនួន 53 លាននាក់បានទទួលវ៉ាក់សាំង COVID-19 ចំនួន 2 ដងប៉ុណ្ណោះក្នុងប្រទេសមីយ៉ាន់ម៉ា ដែលជាប្រទេសស្ថិតក្នុងភាពចលាចលចាប់តាំងពីយោធាបានកាន់កាប់អំណាចកាលពី 15 ខែមុន៕

Leave A Reply

Your email address will not be published.