ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា ឧបត្ថម្ភថវិកា និងទទួលទានអាហារសាមគ្គីជាមួយនិងអ្នកសារព័ត៌មានជរាចាស់វស្សា!

0

(ភ្នំពេញ) ៖ នៅឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក ថ្ងៃ០៣ខែឧសភាឆ្នាំ២០២២នេះ លោក ទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បានអញ្ជើញចូលរួមទទួលទានអាហារសាមគ្គីនិងឧបត្ថម្ភថវិកាចំនួន៣០ម៉ឺនរៀល ជូនដល់អ្នកសារព័ត៌មាន ជើងចាស់ចំនួន៣នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន១០ម៉ឺនរៀល ។

សូមជម្រាបជូនថា បងប្អូនអ្នកសារព័ត៌មាន ចំនួន០៣នាក់ ដែលបានចូលរួមទទួលទានអាហារសាមគ្គី និងទទួលបានការឧបត្ថម្ភថវិកាពីលោកទេស វិបុល ភាគច្រើនបងប្អូនសុទ្ធសឹងតែជាអ្នកសារព័ត៌មាន ជើងចាស់ ដែលកំពុងតែជួបការលំបាកនៅក្នុងបន្ទុកគ្រួសារនិងមានជំងឺប្រចាំកាយទៀតផង ។

លោកទេស វិបុល បានបញ្ជាក់ថា ការទទួលទានអាហារសាមគ្គី និងការឧបត្ថម្ភទោះបីជាមាន កម្រិតតិចតួចក៏ពិតមែន តែជាទឹកចិត្តបរិសុទ្ធ ជូនអ្នកសារព័ត៌មាន ដែលកំពុងតែជួបការលំបាក ខ្វះខាត ។

លោកទេស វិបុល បានបញ្ជាក់ទៀតថា ក្នុងនាមលោកជាប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា រួមនិងភរិយា របស់
លោកៗនិងបន្តជួយឧបត្ថម្ភបន្តទៀតដល់ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានដ៏ទៃទៀត
ដើម្បីចូលរួមចំណែកជាមួយនិងរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ជានាយករដ្ឋមន្ត្រីដ៏ឆ្នើម នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលកន្លងមកក៏ដូចជាក្នុងពេលបច្ចុប្បន្នសម្តេចទាំងទ្វេរ តែងតែគិតគូរពីបញ្ហាទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។

សូមជម្រាបជូនបន្ថែមទៀតថា បងប្អូនអ្នកសារព័ត៌មានចំនួន០៣នាក់ ដែលទទួលបានចូលរួមពិសារអាហារសាមគ្គី និងទទួលការឧបត្ថម្ភជាថវិកាពីលោក ទេស វិបុល មានលោកហង្សចក្រា ចាងហ្វាងការផ្សាយកាសែតខ្មែរម្ចាស់ស្រុក លោក ឃួន ប្លាយវី ចាងហ្វាងការផ្សាយកាសែតឆាយ៉ាអង្គរ លោក ឃី បញ្ញា ចាងហ្វាងការផ្សាយ កាសែតសម្លេងប្រជាជន ។

លោកហង្សចក្រា តំណាងអោយអ្នកសារព័ត៌ទាំង០៣នាក់ បានថ្លែងអំណរអរគុណ យ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះលោក ទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា និងភរិយា ដែលបានចំណាយធន់ធានផ្ទាល់ខ្លួនមានទាំងវិកានិងអង្ករ ដើម្បីជួយឧបត្ថម្ភដល់បងប្អូនអ្នកសារព័ត៌មានដែលកំពុងតែជួបការលំបាក ។

លោក ហង្ស ចក្រា បានជូនពរជ័យ ដល់លោកទេស វិបុល និងក្រុមការងារ សូមមានសំណាងល្អ សុខភាពល្អបរិបូរណ៌ ពិសេសប្រកបកិច្ចការងារ ទាំងការងាររដ្ឋនិងឯកជនសូមសម្រេចជោគជ័យ១០០ភាគរយ។

ក្នុងឱកាសនេះដែរ លោក ទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា សូមអំពាវនាវ ដល់បងប្អូនអ្នកសារព័ត៌មាន នៅទូទាំងប្រទេស បងប្អូនត្រូវបំពេញភារកិច្ចជាអ្នកសារព័ត៌មាន អោយបានល្អខ្ជាប់ខ្ជួន តាមវិជ្ជាជីវ:របស់អ្នកសារព័ត៌មាន គឺកុំបំពានសិទ្ធរបស់អ្នកដ៏ទៃ កុំបំភ្លៃកាពិត ដែលជាអនុសាសន៍ដ៏មានអត្ថន័យ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អោយបានគ្រប់ៗគ្នា ៕

Leave A Reply

Your email address will not be published.