រថយន្តធុនធំបើកឡើងភ្នំរអិលថយក្រោយកិនយុវសិស្សម្នាក់បណ្តាលស្លាប់ភ្លាមនៅភ្នំហានជ័យ!

0

ខេត្តកំពង់ចាម ៖ យុវសិស្សម្នាក់ស្លាប់ភ្លាមៗនិងម្នាក់ទៀតរបួសស្រាលក្នុងករណីគ្រោះថ្នាក់ចរាចរ រវាងរថយន្តធុនធំ និង ម៉ូតូ ។
ហេតុការណ៍នេះកើតឡើងវេលាម៉ោង ៧. ២០នាទី ថ្ងៃទី ០៣ ខែឧសភា ឆ្នាំ ២០២២ លើផ្លូវឡើងចំណោតភ្នំហាន់ជ័យ ស្ថិតនៅភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

អធិការស្រុកកំពង់សៀម លោកវរសេនីយ៍ ឯក ប៉ាន់ដន បានប្រាប់អោយដឹងថា មានករណីគ្រោះថ្នាក់មួយកើតឡើង រវាងរថយន្តនិងម៉ូតូ រថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌សពាក់ស្លាកលេខ កំពង់ចាម ៣A ៧១៤៦ បើកបរដោយឈ្មោះ សៅ វិចិត្រភេទប្រុស អាយុ ២៥ ឆ្នាំជាតិខ្មែរ មានទីលំនៅភូមិស្វាយដូនតី ឃុំស្វាយធំ ស្រុកស្វាយជ្រំុ ខេត្តស្វាយរៀង បើកបរពីទិសខាងត្បូង ទៅទិសខាងជើង ឡើងចំណោតភ្នំហាន់ជ័យ បានពាក់កណ្ដាលផ្លូវ ក៏ឡើងមិនរួចបានរំអិលថយក្រោយ បានបុកម៉ូតូមួយគ្រឿងម៉ាកហុងដាសេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម1Z 3433 បើកបរដោយឈ្មោះស្រ៊ាន ម៉េងស្រុង ភេទប្រុសជាតិខ្មែរ អាយុ ១៩ ឆ្នាំ រួមដំណើរ០១នាក់ ឈ្មោះហេង ប៉េងហ៊ុយ ភេទប្រុសជាតិខ្មែរ អាយុ ១៨ ឆ្នាំ អ្នកទាំងពីរ រស់នៅភូមិឈើទាលស្រុកក្រោម ឃុំរំចេក ស្រុកកំពង់សៀម ខេត្តកំពង់ចាម បើកបរពីត្បូងទៅទិសខាងជើងស្របទិសគ្នា។
លោកបានអោយដឹងថា ករណីនេះ មូលហេតុអ្នកបើកបររថយន្តធ្វេសប្រហេសខ្វះការប្រុងប្រយ័ត្ន ។ និងបណ្ដាលឲ្យស្លាប់មនុស្ស០១នាក់និងរបួសស្រាល០១នាក់។

១.ឈ្មោះស្រ៊ាន ម៉េងស្រុង បើកបរម៉ូតូ កម្រិតស្រាល។
២.ឈ្មោះហេង ប៉េងហ៊ុយ ស្លាប់ (អ្នករួមដំណើរ)។
ខូចខាតម៉ូតូ០១គ្រឿងកម្រិតស្រាល
និងរថយន្ត០១គ្រឿងកម្រិតស្រាល។

លោកអធិការបានបញ្ជាក់ថា វត្ថុតាង ០២ គ្រឿងយកមករក្សាទុកនៅអធិការដ្ថាននគរបាលស្រុកកំពង់សៀម។ រីឯអ្នកបើកបររថយន្តឈ្មោះ សៅ វិចិត្រ បានឃាត់ខ្លួនបណ្ដោះអាសន្ន តាមបញ្ជា លោក សាន សុភះ ព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូងខេត្តកំពង់ចាមនៅអធិការរដ្ឋានស្រុកកំពង់សៀម បានធ្វើតេស្តគ្រឿងញៀននឹងជាតិអាកុល ពិនិត្យឃើញ(អវិជ្ជមាន)។

ហើយសមត្ថកិច្ចយើងកំពុងរៀបចំឯកសារកសាងសំណុំរឿងតាមនីតិវិធី ៕

Leave A Reply

Your email address will not be published.