ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានរៀបចំពិធីបិទកិច្ចសវនកម្មផ្ទៃក្នុង ការិយបរិច្ឆេទ២០២១ និងបណ្ដាឆ្នាំពាក់ព័ន្ធ ដែលប្រព្រឹត្តទៅ នៅសាលប្រជុំធំ នៃស្នងការដ្ឋាននគរបាលខេត្ត!
ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានរៀបចំពិធីបិទកិច្ចសវនកម្មផ្ទៃក្នុង ការិយបរិច្ឆេទ២០២១ និងបណ្ដាឆ្នាំពាក់ព័ន្ធ ដែលប្រព្រឹត្តទៅ នៅសាលប្រជុំធំ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ។
ពិធីបិទកិច្ចសវនកម្មផ្ទៃក្នុងនេះដែរ លោកឧត្ដមសេនីយ៍ឯក ជា តារា អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង តំណាងដ៍ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និង ឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ជាគណ:អធិបតី ក្នុងកម្មវិធី ។
កិច្ចសវនកម្មផ្ទៃក្នុង ការិយបរិច្ឆេទ២០២១ និងបណ្ដាឆ្នាំពាក់ព័ន្ធ នៅស្នងការរដ្ឋាននគរបាលខេត្តកំពង់ចាមមាន រយ:ពេល១សប្ដាហ៍គឺ ចាប់ពីថ្ងៃទី២៥ ខែមេសា រហូតដល់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២ ដោយប្រតិភូ នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានខិតខំប្រឹងប្រែង ដោយបានធ្វេីការត្រួតពិនិត្យតាមបណ្ដាផែន ការិ.ជំនាញ និងអធិការដ្ឋាននគរបាលក្រុង-ស្រុក ជាលទ្ធផលសង្កេតឃេីញថាមានភាពល្អប្រសេីរ ក្នុងនោះស្នងការរដ្ឋាននគរបាលខេត្តកំពង់ចាម បានចូលរួមសហការណ៍យ៉ាងសកម្ម ដេីម្បីជម្រុញការងារនេះឲ្យទទួលបានជោគជ័យផងដែរ ។
ពិធីបិទសវនកម្មនាព្រឹកនេះដែរមានការអញ្ជេីញចូលរួមពីសំណាក់៖ លោកឧត្តមសេនីយ៍ វរសេនីយ៍ ប្រតិភូអមដំណេីរ លោក-លោកស្រី ស្នងការរងគ្រប់រូប លោក អនុប្រធានផែន លោក-លោកស្រី នាយការិ.ជំនាញ លោក អធិការនគរបាលក្រុង-ស្រុក លោក-លោកស្រី អធិការរងទទួលដឹកនាំផែនសេនាធិការ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៩ ៕