បេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំ សង្កាត់ ចំនួន ៤២រូប មកពីគណបក្សភ្លើងទៀន សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា!
(កំពង់ចាម) ៖ នាល្ងាចថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម បានរៀបចំប្រារព្ធពិធីបញ្ចូលសមាជិកគណបក្សថ្មីចំនួន ៤២រូប ដែលជាអតីតសមាជិកមកពីគណបក្សភ្លើងទៀន ដែលពិធីនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត ដោយមានការចូលរួមពីឯកឧត្តម ខ្លូត ផន អនុប្រធានប្រចាំការគណបក្សខេត្ត ឯកឧត្តម ក្នុងគណៈប្រចាំការ ប្រធាន អនុប្រធានគណបក្ស ក្រុងកំពង់ចាម ស្រុកចំការលើ និងមន្ត្រីគណបក្សពាក់ព័ន្ធមួយចំនួនទៀត។
សូមបញ្ជាក់ថា អតីតសមាជិកគណបក្សភ្លើងទៀនទាំង៤២រូបនោះ សុទ្ជជាបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ របស់គណបក្សភ្លើងទៀន ដែលមានបេក្ខជពេញសិទ្ធិ ០៩រូប និងបម្រុង ៣៣រូប ក្នុងនោះមកពីក្រុងកំពង់ចាម ៣០រូប ស្រុកចំការលើ ០៦រូប និងស្រុកផ្សេងទៀត ០៦ រូប។
គូសបញ្ជាក់ថា សមាជិកបក្សថ្មី ចំនួន ៤២នាក់ ដែលជាបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ ពេញសិទ្ធ និងបម្រុងរបស់គណបក្សភ្លេីងទៀន មានដូចខាងក្រោម:
លេខរៀងទី១ = ២នាក់
លេខរៀងទី២ = ២នាក់
លេខរៀងទី៣ = ១នាក់
លេខរៀងទី៥ = ២នាក់
លេខរៀងទី៧ = ១នាក់
លេខរៀងទី៨ = ៣នាក់
លេខរៀងទី៩ = ៣នាក់
លេខរៀងទី១០ = ៤នាក់
លេខរៀងទី១១ = ៤នាក់
លេខរៀងទី១២ = ៣នាក់
លេខរៀងទី១៣ = ១នាក៌
លេខរៀងទី១៤ = ២នាក់
លេខរៀងទី១៥ = ២នាក៌
លេខរៀងទី១៦ = ២នាក់
លេខរៀងទី១៧ = ២នាក់
លេខរៀងទី១៨ = ៣នាក់
លេខរៀងទី២០ = ២នាក់
លេខរៀងទី២១ = ១នាក់
លេខរៀងទី២២ = ២នាក់។
មានប្រសាសន៍សំណេះសំណាល និងផ្ដាំផ្ញើដល់សមាជិកថ្មីនាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សខេត្ត បានសម្ដែងមនោសញ្ចេតនារីករាយស្វាគមន៍ ចំពោះសមាជិកថ្មីដែលមានស្មារតីភ្ញាក់រលឹកមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដោយមើលឃើញនិងជឿជាក់ថា មានតែសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំប្រទេសមានសុខសន្តិភាព និងការរីកចម្រើន ដែលពុំមានគណបក្សណាអាចធ្វើបាន។
ឯកឧត្តមប្រធានគណបក្សខេត្ត ក៏បានស្នើឱ្យបងប្អូនរួមរស់ដោយរីករាយ និងស្មោះត្រង់ជាមួយគណបក្សប្រជាជនកម្ពុជា និងសូមទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់គ្នា ស្របតាមទិសស្លោក” សមាជិកគណបក្សម្នាក់ ជាសន្លឹកឆ្នោតគាំទ្រគណបក្ស១សន្លឹក” និងសូមចលនាសាច់ញាតិមិត្តភក្ត្រួទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាផងដែរ ដើម្បីគណបក្សយើងមានលទ្ធភាពបន្តដឹកនាំកសាងអភិវឌ្ឍមាតុភូមិក្នុងគន្លងសុខសន្តិភាព និងការរីកចម្រើនជាលំដាប់ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ ប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ៕