រុស្ស៊ីអះអាងថា បានវាយប្រហារស្ថានីយរថភ្លើងចំនួន ៦ កន្លែងដែលប្រើសម្រាប់ដឹកជញ្ជូនសព្វាវុធរបស់អ៊ុយក្រែន!
ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា ខ្លួនបានបិទស្ថានីយ៍រថភ្លើងចំនួន ៦ កន្លែងក្នុងប្រទេសអ៊ុយក្រែន ដែលប្រើសម្រាប់ផ្គត់ផ្គង់សព្វាវុធរបស់លោកខាងលិច ដល់កងកម្លាំងទីក្រុង គៀវ។
មន្ត្រីយោធារុស្សុីបានអះអាងថា ខ្លួនបានទម្លាក់គ្រាប់បែក អំឡុងពេលដំណើរការផ្គត់ផ្គង់ថាមពលរបស់ស្ថានីយ៍ ដោយប្រើអាវុធបាញ់ចេញពីលើអាកាស និងសមុទ្រដែលមានកម្រិតវាយប្រហារគោលដៅខ្ពស់។
មន្ត្រីដដែល បានបន្ថែមថា កងកម្លាំងរបស់ខ្លួនបានវាយប្រហារគោលដៅទីតាំងយោធាអ៊ុយក្រែន សរុបចំនួន ៤០ កន្លែង រួមទាំងឃ្លាំងចំនួន ៤ ដែលស្តុកទុកគ្រាប់រំសេវ និងកាំភ្លើងធំ។
គួរបញ្ជាក់ថា មកដល់ពេលនេះ មិនមានប្រតិកម្មណាមួយពីទីក្រុង Kyiv នោះទេ ចំពោះការវាយប្រហាររបស់កងកម្លាំងរុស្ស៊ី នេះ៕