ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម អញ្ជើញជួបសំណេះសំណាល និងប្រកាសទទួលស្គាល់សមាជិកថ្មី នៃគណបក្សប្រជាជនកម្ពុជាឃុំ រកាគយ ស្រុកកងមាស!

0

នាព្រឹកថ្ងៃទី​៥​ ខែឧសភា​ ឆ្នាំ​២០២២​ ឃុំរកាគយ ស្រុកកងមាស មានរៀបចំពិធីសំណេះសំណាល និងប្រកាសទទួលស្គាល់សមាជិកថ្មី នៃគណបក្សប្រជាជនកម្ពុជាឃុំ រកាគយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម​ អ៊ុន ចាន់​ដា សមាជិក​គណៈកម្មាធិកា​រកណ្តាល និង​ជា​ប្រធាន​គណៈកម្មាធិការគណបក្ស​ប្រជាជន​កម្ពុជា ខេត្តកំពង់ចាម និង​ឯកឧត្តម​ ខ្លូត ផន អនុប្រធាន​ប្រចាំការគណបក្សបក្ស​ខេត្ត និងដោយមានការអញ្ជើញ​ចូលរួម​ពីសំណាក់ ឯកឧត្តម គង់ ភូមិកា ប្រធានក្រុមការងារគណបក្សចុះជួយឃុំ រកាគយ -គណៈអចិន្ត្រៃយ៍បក្សខេត្ត -គណៈអចិន្ត្រៃយ៍បក្សស្រុក -ប្រធាន អនុប្រធានសមាជិក សមាជិកាបក្សមូលដ្ឋានឃុំ -ប្រធាន អនុប្រធានសាខាបក្សភូមិម រួមនឹងសមាជិក សមាជិកាថីដែលត្រូវបានប្រកាសបញ្ចូលនាពេលនេះសរុប ចំនួន ៣៦៧នាក់​ ។

មានប្រសាសន៍សំណេះសំណាល និងផ្ដាំផ្ញើដល់សមាជិកថ្មីនាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សខេត្ត បានសម្ដែងមនោសញ្ចេតនារីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមាជិកថ្មីដែលបានស្ម័គ្រចិត្តសុំចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា ដោយការមើលឃើញ និងជឿជាក់យ៉ាងមុតមាំថាមានតែសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំប្រទេសមានសុខសន្តិភាព និងការរីកចម្រើន ដែលពុំមានគណបក្សណាអាចធ្វើបាន។

ឯកឧត្តមប្រធានគណបក្សខេត្ត ក៏បានស្នើដល់បងប្អូនសមាជិកថ្មី ឱ្យមានភាពស្មោះត្រង់ជាមួយគណបក្សប្រជាជនកម្ពុជា និងសូមទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា ស្របតាមទិសស្លោក” សមាជិកគណបក្សម្នាក់ ជាសន្លឹកឆ្នោតគាំទ្រគណបក្ស១សន្លឹក” និងសូមចលនាសាច់ញាតិមិត្តភក្តិ បងប្អូនឱ្យទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាផងដែរ ដើម្បីគណបក្សយើងមានលទ្ធភាពបន្តដឹកនាំកសាងអភិវឌ្ឍមាតុភូមិក្នុងគន្លងសុខសន្តិភាព និងការរីកចម្រើនជាលំដាប់ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ ប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ៕

Leave A Reply

Your email address will not be published.