Mourinho ស្រក់ទឹកភ្នែក ខណៈ Roma យកឈ្នះ Leicester City!

0

លោក Jose Mourinho ត្រូវបានគេឃើញស្រក់ទឹកភ្នែក បន្ទាប់ពីក្រុម Roma របស់លោក បានផ្តួលក្រុម Leicester City ដើម្បីឈានទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa Conference League កាលពីល្ងាចថ្ងៃព្រហស្បតិ៍។

គ្រាប់បាល់ដំបូងរបស់ Tammy Abraham នៅកីឡដ្ឋាន Stadio Olimpico គឺគ្រប់គ្រាន់ដើម្បីធានាបានជ័យជម្នះ 1-0 សម្រាប់ក្រុម Roma ដែលផ្តល់ឱ្យពួកគេនូវជ័យជម្នះ 2-1 សរុបទាំងពីរជើង។

ពេលនេះ Roma នឹងត្រៀមជើងដើម្បីប្រកួតជាមួយក្រុមហូឡង់ Feyenoord នៅវគ្គផ្តាច់ព្រ័ត្រនៅកីឡដ្ឋាន Air Albania នៅថ្ងៃទី 25 ខែឧសភា។

គួរជម្រាបថា Mourinho បានក្លាយជាអ្នកចាត់ការដំបូងគេដែលបានឈានដល់វគ្គផ្តាច់ព្រ័ត្រនៃ Champions League, Europa League និង Europa Conference League ហើយឥឡូវនេះមានឱកាសក្លាយជាគ្រូបង្វឹកដំបូងគេដែលឈ្នះការប្រកួតទាំងបី។

ក្នុងទិដ្ឋភាពនៃការអបអរជ័យជន្នះលោកគ្រូ Mourinho បាន​ប្រាប់ Sky Sport Italia ទាំងទឹកភ្នែកក្រោយ​ការ​ប្រកួត​ថា “ខ្ញុំ​ហត់​ណាស់ ខ្ញុំ​ចង់​ទៅ​ផ្ទះ!”៕

Leave A Reply

Your email address will not be published.