ពិធីសម្ពោធ ដាក់ឱ្យ ប្រើប្រាស់ សមិទ្ធផលនានា នៅក្នុងវត្ត សុវណ្ណ គិរី រតនៈ ហៅវត្តភ្នំ ប្រុស!
កំពង់ចាម៖ ឯកឧត្តម ហេង វណ្ណនី អភិបាលរង ខេត្តកំពង់ចាមតំណាងឲ្យ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន ថ្លែងឆ្លុះបញ្ចាំង ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា ដែលបាននាំមកនូវសន្តិភាព ពេញលេញ មានទាំងសន្តិភាពផ្លូវកាយ នឹង សន្តិភាព ផ្លូវចិត្តជូនប្រជាពលរដ្ឋ ។
លោកអភិបាលរងខេត្ត បានថ្លែងយ៉ាងដូច្នេះ កាលពីព្រឹក ថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២២ ក្នុងពិធីសម្ពោធ ដាក់ឱ្យ ប្រើប្រាស់ សមិទ្ធផលនានា នៅក្នុងវត្ត សុវណ្ណ គិរី រតនៈ ភ្នំ ប្រុស ភូមិត្រពាំង ចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត
តំណាង ដ៏ខ្ពង់ខ្ពស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តម ហេង វណ្ណ នី បានថ្លែងថា សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា បាន នាំមក នូវ សន្តិភាព ពេញលេញ ជូន ប្រជាពលរដ្ឋ មាន ទាំង សន្តិភាព ផ្លូវកាយ នឹង សន្តិភាព ផ្លូវចិត្ត បង្កលក្ខណៈ ឱ្យ ប្រជាពលរដ្ឋ មាន សិទ្ធិសេរីភាព ក្នុងការ រស់នៅ ប្រកប ដោយ ក្តីសង្ឃឹម ក៏ដូចជា បង្កលក្ខណៈ ដល់បង ប្អូន ប្រជាពលរដ្ឋ ជួបជុំ ក្រុមគ្រួសារ ដើម្បី ធ្វើ បុណ្យទាន តាម គន្លង ព្រះពុទ្ធសាសនា និង ការធ្វើដំណើរកម្សាន្ត គ្រប់ទិសទី រីឯ សន្តិភាព ផ្លូវកាយ គឺ ការ
ការពារ មិនឱ្យមានការវិល ត្រលប់ មកវិញ នូវ ស្ថានការណ៍ សង្គ្រាម ៕