មនុស្ស 60 នាក់​ត្រូវ​បាន​គេ​ជឿ​ថា​បាន​ស្លាប់​បន្ទាប់​ពី​ការ​វាយ​ប្រហារ​នៅសាលា​រៀន ដោយ​រុស្ស៊ី​នៅ​ភាគ​ខាង​កើត​អ៊ុយក្រែន!

0

យ៉ាងហោចណាស់មនុស្ស 60 នាក់កំពុងបាត់ខ្លួន ឬត្រូវបានចាត់ទុកថាបានស្លាប់ នៅក្នុងកំទេចកំទីនៃសាលារៀនមួយដែលត្រូវបានឆេះបន្ទាប់ពីការវាយឆ្មក់តាមអាកាសរបស់រុស្ស៊ីនៅភាគខាងកើតអ៊ុយក្រែន។

អភិបាលនៃតំបន់ Luhansk លោក Serhiy Haidai បាននិយាយកាលពីថ្ងៃអាទិត្យថា មនុស្សពីរនាក់ត្រូវបានបញ្ជាក់ថាបានស្លាប់ បន្ទាប់ពីកងកម្លាំងរុស្ស៊ីបានទម្លាក់គ្រាប់បែកទៅលើសាលារៀនមួយ ហើយជនស៊ីវិល 30 នាក់ត្រូវបានទាញចេញពីកំទេចកំទីអាគារ។

លោក Haidai បាននិយាយថា មនុស្សប្រហែល 90 នាក់បានចូលទៅជ្រកកោននៅក្នុងសាលារៀននៅក្នុងភូមិ Bilohorivka បន្ទាប់ពីរងការវាយប្រហារកាលពីថ្ងៃសៅរ៍។
ហើយមនុស្ស 30 នាក់​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​គំនរ​បាក់បែក ក្នុង​នោះ 7 នាក់​បាន​រង​របួស។ រីឯមនុស្ស​៦០នាក់​ទៀតទំនង​ជា​បាន​ស្លាប់​ក្រោម​គំនរ​បាក់បែក​នៃ​អគារ។

ទោះជាយ៉ាងណា អ៊ុយក្រែន និងលោកខាងលិចបានចោទប្រកាន់កងកម្លាំងរុស្ស៊ី ថាជាឧក្រិដ្ឋកម្មសង្គ្រាម ដែលមានចេតនាកំណត់គោលដៅលើជនស៊ីវិលអ៊ុយក្រែន៕

Leave A Reply

Your email address will not be published.