មនុស្ស 10 នាក់បានពុលស្រាស្លាប់បន្តគ្នាបន្ទាប់ពីលាយធ្វើស្រាផឹកខ្លួនឯងនៅផ្ទះនៅក្នុងប្រទេសអ៊ីរ៉ង់!
ចំនួនអ្នកស្លាប់ដែលបានផឹកគ្រឿងស្រវឹងដែលធ្វើដោយខ្លួនឯងនៅផ្ទះ នៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់បានកើនឡើងដល់១០នាក់ ហើយច្រើននាក់ទៀតស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
Fatemeh Nowruzian អ្នកនាំពាក្យនៃសាកលវិទ្យាល័យ Hormozgan នៃវិទ្យាសាស្ត្រវេជ្ជសាស្ត្របានប្រាប់គេហទំព័រព័ត៌មានពាក់កណ្តាលផ្លូវការ Tasnim កាលពីថ្ងៃអាទិត្យថា មានបុរស 9 នាក់និងស្ត្រីម្នាក់បានស្លាប់នៅក្នុងទីក្រុងឆ្នេរសមុទ្រ Bandar Abbas និង 19 នាក់ទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយមាន 4 នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
ប៉ូលិសបានប្រកាសកាលពីដើមខែនេះថា មនុស្សប្រាំបីនាក់ត្រូវបានចាប់ខ្លួនពីបទសង្ស័យផលិត និងចែកចាយគ្រឿងស្រវឹងខុសច្បាប់ បន្ទាប់ពីវាត្រូវបានគេរកឃើញនៅក្នុងផ្ទះរបស់ពួកគេកំឡុងពេលឆែកឆេរ។
គួរបញ្ជាក់ថា ការផលិត លក់ និងប្រើប្រាស់គ្រឿងស្រវឹងត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹងនៅក្នុងប្រទេសអ៊ីរ៉ង់ ដោយមានករណីលើកលែងមួយចំនួនសម្រាប់ជនជាតិភាគតិចសាសនា ហើយអ្នកដែលចាប់បានជាមួយវាប្រឈមមុខនឹងការដាក់ទណ្ឌកម្មនៃការវាយដំយ៉ាងធ្ងន់ធ្ងរ៕