ប្អូនប្រើហិង្សា កាប់ទៅលើបងស្រីបង្កើត និងបងថ្លៃជាជនជាតិបារាំង ត្រូវនគរបាលឃាត់ខ្លួន

0

(ស្វាយរៀង) ៖ បងស្រីបង្កើត និងបងថ្លៃជាជនជាតិបារាំង ត្រូវប្អូនប្រើហិង្សាប្រើពូថៅ ដោយសារតែរឿង ទំនាស់ពាក្យសម្តីគ្នា រឿងដីធ្លី ។
ហេតុការណ៍នេះកើតឡើងកាលពី យប់ថ្ងៃទី៩ខែឧសភាឆ្នាំ២០២២ នៅចំណុចភូមិថ្នា ឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង ។

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យមានឈ្មោះ អ៊ុង ម័រ ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរកសិករ រស់នៅភូមិថ្នា ឃុំថ្នាធ្នង់ ស្រុករំដួល ។

ចំណែកជនរងគ្រោះមានឈ្មោះ Dionnet Pascal ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិបារាំង រងរបួសក្បាលផ្នែកខាងក្រោយ និងប្រពន្ធឈ្មោះ អ៊ុង ទូច អាយុ៥៥ឆ្នាំ(ត្រូវជាបងបង្កើតរបស់ជនសង្ស័យ) អ្នកទាំង២នាក់រស់នៅភូមិឃុំកើតហេតុខាងលើ។

តាមការអោយដឹងពីសមត្ថកិច្ចបានអោយដឹងថា មុនកើតហេតុគេឃើញជនសង្ស័យជាមួយបងស្រីបង្កើតមានទំនាស់ពាក្យសម្តីគ្នារឿងដីធ្លីយ៉ាងខ្លាំងរហូតឈានដល់ប្រើហិង្សា ដោយជនសង្ស័យបានទាញយកបានពូថៅកាប់ទៅលើបងថ្លៃនិងបងស្រីបង្កើត បង្កអោយមានរការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ និង អ្នកភូមិចេញមកឃាត់និងរាយការណ៍មកសមត្ថកិច្ចទៅធ្វើអន្តរាគមន៍ ហើយបានឃាត់ខ្លួនជនសង្ស័យ ។

សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុករំដួល ដើម្បីចាត់ការបន្តនិតិវិធីតាមច្បាប់ ៕

Leave A Reply

Your email address will not be published.