មូលនិធិដាយមិនស៍កម្ពុជា ឧបត្ថម្ភគ្រឿងឧបភោគបរិភោគជាច្រើនដល់យុវជនគណបក្សប្រជាជនខេត្តព្រៃវែង!

0

(ព្រៃវែង)៖ នៅព្រេឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង។
បានអញ្ជើញទទួល គ្រឿងឧបភោគ បរិភោគថវិកា ពីក្រុមសប្បុរសជនមកពីមូលនិធិដាយមិនស៍កម្ពុជា តាមរយៈលោក ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងលោកស្រី។

គ្រឿងឧបត្ថម្ភទាំងនោះរួមមានៈ
១- អង្ករ ៥តោន
២-មីយើង ២៥០កេស
៣-ត្រីខ ២៥០យួរ
៤-COVID-19 test kits ១,៥០០kits
៥-ថវិកា ១០លានរៀល។

ក្នុងឱកាសនោះលោក ជា សុមេធី តាងនាម អោយក្រុមការងារយុវជនគណបក្សខេត្តព្រៃវែងទាំងមូល ។
សូមគោរពជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី សូមបានជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងជៀសផុតពីជំងឺកូវីដ-១៩៕

Leave A Reply

Your email address will not be published.