អ្នកនាង ចន ចន្ទលក្ខិណា អញ្ជើញទៅសួរសុខទុក្ខព្រឹទ្ធាចារ្យ គង់ ណៃ នៅមន្ទីរពេទ្យស្រុកកំពង់ត្រាច!

0

(កំពត)៖ កាលពីថ្ងៃទី០៩.០៥.២០២២ អ្នកនាង ចន ចន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ បានធ្វើដំណើរពីភ្នំពេញ។
ចុះទៅសួរសុខទុក្ខព្រឹទ្ធាចារ្យចាប៉ីដងវែងលោកតា គង់ ណៃ ដែលកំពុងព្យាបាលជំងឺ នៅមន្ទីរពេទ្យេកជន មួយកន្លែង នៅស្រុកកំពង់ត្រាច ខេត្តកំពត។

ក្រៅពីទឹកចិត្តឈឺឆ្អាលចំពោះសិល្បករវ័យជរារូបនេះហើយនោះ អ្នកនាង ចន ចន្ទលក្ខិណា ។
ក៏បាននាំយកអំណោយ”មូលនិធិសិល្បករចាស់ជរា”ជូនព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ដើម្បីជួយសម្រាលបន្ទុកការចំណាយមួយផ្នែក។

បើតាមភរិយារបស់លោកតាព្រឹទ្ធាចារ្យ គង់ ណៃ ដែលមានវ័យ៨០ឆ្នាំ និងកំពុងមើលថែលោកតាដោយផ្ទាល់នៅមន្ទីរពេទ្យ។
បានបង្ហាញនូវមនោសញ្ចេតរំភើបរីករាយ ចំពោះកាយវិការរបស់អ្នកនាងប្រធានសមាគមសិល្បករខ្មែរទៅលើស្វាមីរបស់លោកយាយដែលចាស់ជរាក្នុងវ័យ៧៧ឆ្នាំ កំពុងរួមរឹតដោយជំងឺជាច្រើនមុខ ធ្វើឲ្យភ្លេចភ្លាំង មិនអាចច្រៀងចាប៉ីបានទៀតទេ។

ទោះបីជាយ៉ាងណា បើតាមការបញ្ជាក់របស់វេជ្ជបណ្ឌិតនៅមន្ទីរសម្ភព និងសម្រាកព្យាបាលកំពង់ត្រាច នៃស្រុកកំពង់ត្រាច ខេត្តកំពត។
បានបញ្ជាក់ថាៈ ពេលនេះស្ថានភាពជំងឺរបស់លោកតាព្រឹទ្ធាចារ្យ គង់ ណៃ បានធូរស្រាលមួយកម្រិតហើយ។ វេជ្ជបណ្ឌិតបញ្ជាក់ថា “លោកតាអាចបើកថ្នាំទៅពិសារនៅផ្ទះបាន”។

ជាមួយគ្នានោះ សមាគមសិល្បករខ្មែរ ក៏បានសូមគោរពថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលសម្ដេចទាំងទ្វេបានជួយឧបត្ថម្ភដល់ មូលនិធិសិល្បករចាស់ជរា នូវថវិកាចំនួន ៥ម៉ឺនដុល្លារ ក្នុង១ឆ្នាំ ក្នុងរយ:ពេល ៥ឆ្នាំ។
ដើម្បីទ្រទ្រង់ដល់សិល្បករចាស់ជរា តាមរយៈថវិការជាទឹកចិត្តដ៏ថ្លៃរបស់សម្ដេចទាំងទ្វេបានជួយឲ្យសមាគមមួយនេះអាចជួយដល់សិល្បករចាស់ជរា បាត់បង់សមត្ថភាព៕

Leave A Reply

Your email address will not be published.