អ្នកទោស 43នាក់ត្រូបានសម្លាប់ និងរាប់សិបនាក់ទៀតរបងរបួសធ្ងន់ស្រាល ក្រោយពួកគេបានបើកឆាកប្រយុទ្ធគ្នាដ៏ឃោរឃៅនៅក្នុងគុកអេក្វាឌ័រ!

0

ការិយាល័យរដ្ឋអាជ្ញាសាធារណៈបាននិយាយថា មនុស្ស43នាក់ត្រូវបានសម្លាប់ និងរាបសិបនាក់ទៀតរងរបួស នៅក្នុងការប្រយុទ្ធគ្នារវាងក្រុមក្មេងទំនើង នៅក្នុងពន្ធនាគារក្នុងប្រទេសអេក្វាឌ័រ ដែលនេះគឺជាករណីចុងក្រោយនៃអំពើហិង្សាក្នុងពន្ធនាគារដ៏សាហាវនៅក្នុងប្រទេសអាមេរិកខាងត្បូង។

អាជ្ញាធរបាននិយាយថា ការប្រយុទ្ធគ្នាបានផ្ទុះឡើងកាលពីថ្ងៃចន្ទ រវាងគូប្រជែង Los Lobos និងក្រុម R7 នៅក្នុងពន្ធនាគារ Bellavista ក្នុងទីក្រុង Santo Domingo de los Colorados ចម្ងាយប្រហែល 80km (50 ម៉ាយ) ពីរដ្ឋធានី Quito ។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា សាច់ញាតិរបស់អ្នកទោសដែលត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារបានប្រមូលផ្តុំគ្នានៅខាងក្រៅកន្លែង ដើម្បីព្យាយាមទទួលបានព័ត៌មានអំពីអ្វីដែលបានកើតឡើង ខណៈដែលអ្នកទោសដែលមានរបួសត្រូវបានរថយន្តសង្គ្រោះទៅកាន់កន្លែងព្យាបាល។

ទន្ទឹមនឹងនោះ យ៉ាងហោចណាស់អ្នកទោសចំនួន 112 នាក់ ដែលបានព្យាយាមរត់គេចខ្លួនក្នុងអំឡុងពេលកុបកម្មត្រូវបានចាប់មកវិញដោយកងកម្លាំងសន្តិសុខនៅខាងក្នុងពន្ធនាគារ ខណៈដែលអ្នកទោសចំនួន 108 នាក់ផ្សេងទៀតនៅតែស្ថិតក្នុងបន្ទុកនៅឡើយ។

គួរបញ្ជាក់ថា ឧបទ្ទវហេតុនេះគឺជាការប្រកួតចុងក្រោយនៃអំពើហឹង្សាដ៏សាហាវដែលបានផ្ទុះឡើងនៅពន្ធនាគារអេក្វាឌ័រក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បន្ទាប់ពីអ្នកទោសជាង 100 នាក់ត្រូវបានសម្លាប់ និងរាប់សិបនាក់ទៀតរងរបួសនៅក្នុងកុបកម្មនៅឯកន្លែងមួយក្នុងទីក្រុង Guayaquil ចម្ងាយប្រហែល 400 គីឡូម៉ែត្រ (250 ម៉ាយ) ពីទីក្រុង Quito ក្នុង ខែកញ្ញាឆ្នាំមុន៕

Leave A Reply

Your email address will not be published.