លោក Zelenskyy អំពាវនាវឱ្យអន្តរជាតិជួយរំដោះកំពង់ផែ Odesa ជាបន្ទាន់!
កងកម្លាំងរុស្ស៊ីបានវាយលុកកំពង់ផែ Odesa ភាគខាងត្បូងអ៊ុយក្រែនដោយមីស៊ីល ដោយបានសម្លាប់មនុស្សម្នាក់ ខណៈដែលប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានអំពាវនាវឱ្យសហគមន៍អន្តរជាតិចាត់វិធានការជាបន្ទាន់ដើម្បីបញ្ចប់ការបិទច្រករបស់រុស្ស៊ីក្នុងគោលបំណងអនុញ្ញាតឱ្យមានការនាំចេញស្រូវសាលី និងធ្វើឲ្យពិភពលោកប្រឈមនឹងវិបត្តិអាហារ។
កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសអ៊ុយក្រែនបាននិយាយនៅលើ Facebook កាលពីថ្ងៃចន្ទថា នៅទីក្រុង Odesa ដែលជាកំពង់ផែសមុទ្រខ្មៅដ៏សំខាន់សម្រាប់ការនាំចេញផលិតផលកសិកម្ម ត្រូវបានវាយប្រហារកាំជ្រួចមកលើមជ្ឈមណ្ឌលផ្សារទំនើប និងឃ្លាំងមួយដោយបានសម្លាប់មនុស្សម្នាក់ និងប្រាំនាក់ផ្សេងទៀតរងរបួស។
យ៉ាងណាមិញ អ៊ុយក្រែន និងសម្ព័ន្ធមិត្តរបស់ខ្លួនបានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីបិទច្រក ឬផ្តល់ផ្លូវជំនួសសម្រាប់ការនាំចេញគ្រាប់ធញ្ញជាតិ ស្រូវសាលី និងពោតសំខាន់ៗរបស់ខ្លួន ដែលជាខ្សែជីវិតសម្រាប់ប្រទេសជាច្រើនដែលពឹងផ្អែកលើធនធានទាំងនេះ។
លោក Zelenskyy និយាយថា “បើគ្មានការនាំចេញកសិផលរបស់យើងទេ ប្រទេសរាប់សិបនៅក្នុងផ្នែកផ្សេងៗនៃពិភពលោកកំពុងឈានទៅដល់ការខ្វះខាតស្បៀងអាហាររួចហើយ។ ហើយយូរៗទៅ ស្ថានការណ៍អាចក្លាយជាអាក្រក់យ៉ាងពិតប្រាកដ… នេះគឺជាផលវិបាកផ្ទាល់នៃការឈ្លានពានរបស់រុស្ស៊ី ដែលអាចយកឈ្នះបានតែជាមួយគ្នាប៉ុណ្ណោះ ដោយជនជាតិអឺរ៉ុបទាំងអស់ ដោយពិភពលោកសេរីទាំងមូល។ វាអាចយកឈ្នះដោយការដាក់សម្ពាធលើរុស្ស៊ី ដោយបង្ខំរុស្ស៊ីឱ្យបញ្ឈប់សង្គ្រាមដ៏គួរឲ្យអាម៉ាស់នេះ”៕