អាមេរិកបញ្ជូននាវាពិឃាតទៅក្បែរដែនសមុទ្រតៃវ៉ាន់ ខណៈដែលចិនកំពុងធ្វើសមយុទ្ធយោធា!

0

កងទ័ពជើងទឹកសហរដ្ឋអាមេរិកបានបញ្ជូននាវាជាលើកទីពីររបស់ខ្លួន ក្នុងរយៈពេលជាច្រើនសប្តាហ៍ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់កាលពីថ្ងៃអង្គារ ខណៈដែលភាពតានតឹងជាមួយប្រទេសចិនបានផ្ទុះឡើងម្តងទៀត នៅក្នុងសមុទ្រនៃអាស៊ីខាងកើត។

កងនាវាចរទី 7 របស់សហរដ្ឋអាមេរិកបាននិយាយថា នាវា USS Port Royal ដែលជានាវាចម្បាំងកាំជ្រួចដឹកនាំថ្នាក់ Ticonderoga បានធ្វើដំណើរជិតកោះតៃវ៉ាន់ “ស្របតាមច្បាប់អន្តរជាតិ” ។

កងទ័ពជើងទឹកសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន កំពុងធ្វើការល្បាតជាប្រចាំនូវសេរីភាពនៃការធ្វើនាវាចរណ៍ជុំវិញកោះតៃវ៉ាន់ ដែលជាលទ្ធិប្រជាធិបតេយ្យគ្រប់គ្រងដោយខ្លួនឯង ដែលចិនអះអាងថាជារបស់ខ្លួន។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានឱ្យដឹងថា បញ្ជាការកងទ័ពរំដោះប្រជាជនចិនបាននិយាយថា អាមេរិកបានបញ្ជូននាវាចម្បាំងចូលមកក្បែរដែនកោះតៃវ៉ាន់ កាលពីថ្ងៃអង្គារ និងបានចោទប្រកាន់សហរដ្ឋអាមេរិកថាបានបង្ហាញពីការគាំទ្រសម្រាប់ “កងកម្លាំងអបគមន៍ឯករាជ្យតៃវ៉ាន់” ។

គួររំលឹកថា កាលពីថ្ងៃសុក្រ ទីក្រុងប៉េកាំងបានបញ្ជូនយន្តហោះចម្បាំងចំនួន 18 គ្រឿងហោះចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់តៃវ៉ាន់ ដែលជាតំបន់ដីគោក និងសមុទ្រជុំវិញភាគខាងត្បូងប្រទេសចិន៕

Leave A Reply

Your email address will not be published.