រដ្ឋាភិបាលស្រីលង្កា​ចេញ​បញ្ជាឲ្យទាហានបាញ់​សម្លាប់ ក្រុមបាតុករ!

0

ប្រទេសស្រីលង្កាបានបញ្ជាឱ្យកម្លាំងទាហានបាញ់សម្លាប់បាតុករនៅនឹងមុខ បន្ទាប់ពីរដ្ឋាភិបាលផ្តល់អំណាចដល់យោធា និងប៉ូលីសដើម្បីចាប់ខ្លួនមនុស្សដោយបានប្រើអំពើហិង្សាកាលពីថ្ងៃច័ន្ទ ដែលបានបណ្តាលឲ្យមនុស្សប្រាំពីរនាក់ស្លាប់ និងទាមទារឲ្យនាយករដ្ឋមន្ត្រី Mahinda Rajapaksa ចុះចេញពីតំណែង។

ក្រសួងការពារជាតិស្រីលង្កាបាននិយាយកាលពីថ្ងៃអង្គារថា កងកម្លាំងសន្តិសុខត្រូវបានបញ្ជាឱ្យបាញ់សម្លាប់មនុស្សណាដែលលួចទ្រព្យសម្បត្តិសាធារណៈ ឬបង្កគ្រោះថ្នាក់ដល់អាយុជីវិតតែប៉ុណ្ណោះ។

គួរបញ្ជាក់ថា កង្វះខាតប្រេងឥន្ធនៈ អាហារ និងថ្នាំពេទ្យបាននាំឱ្យមនុស្សរាប់ពាន់នាក់ដើរលើដងផ្លូវនៅក្នុងការតវ៉ាជាងមួយខែ រហូតដល់សប្តាហ៍នេះ។ ក្រុមអ្នកតវ៉ាក៏កំពុងទាមទារឱ្យលោកប្រធានាធិបតី Gotabaya Rajapaksa លាលែងពីតំណែង ដែលជាប្អូនប្រុសរបស់ Mahinda Rajapksa ចំពេលមានវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ៕

Leave A Reply

Your email address will not be published.