លោក ឌុក ហឿន មេប៉ុស្ដិ៍ត្រពាំងក្រញ៉ូង រងការរិះគន់ក្រោយប្រើហិង្សាយកស្នាប់កាំភ្លើងវាយប្រពន្ធខ្លួន!
(ខេត្តតាកែវ) ៖ លោក ឌុក ហឿន មេប៉ុស្តិ៍ត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ បានរងការរិះគន់យ៉ាងខ្លាំង ក្រោយបានប្រើហិង្សាវាយទៅលើប្រពន្ធរបស់ខ្លួន ដោយប្រើស្នាប់កាំភ្លើងកាលពីសប្ដាហ៍មុន រឿងរ៉ាវដ៏ភ្ញាក់ផ្អើលយ៉ាងខ្លាំងរបស់មេប៉ុស្តិ៍រូបនេះ នៅមិនទាន់មានចំណាត់ការ តាមផ្លូវច្បាប់ពីថ្នាក់លើ នៅឡើយនោះទេ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីយប់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ មានករណីហិង្សាមួយបង្កដោយលោក ឌុក ហឿន មានតួនាទីជាមេប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងក្រញូង បានប្រើហិង្សាវាយទាត់ធាក់ទៅលើស្ត្រីជាប្រពន្ធ ថែមទាំងដកកាំភ្លើងខ្លីពីចង្កេះ វាយក្បាលប្រពន្ធរបស់ខ្លួនបណ្តាលឲ្យប៉ោងក្បាលប៉ោងភ្នែក យ៉ាងធ្ងន់ធ្ងរទៀតផង ។
ចំណែកលោក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ ហាក់បីដូចជាកំពុងតែ ជួយបិទបាំងរឿងអាស្រូវរបស់លោកមេប៉ុស្តិ៍ដោយរក្សាភាពស្ងៀមស្ងាត់ និងឆ្លើយថា ទើបតែដឹងរឿងហើយលោកអធិការ កំពុងទាក់ទងទៅលោកមេប៉ុស្តិ៍ ដែលប្រើហិង្សា ទៅលើប្រពន្ធ ។
ពាក់ព័ន្ធទៅនឹងករណីហិង្សាខាងលើនេះសូមលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ គួរមានវិធានការបែបណាចំពោះលោក ឌុក ហឿន មេប៉ុស្តិ៍ត្រពាំងក្រញូង ៕