ជនសសៃប្រសាទកាប់ជនរងគ្រោះអ្នកដើទិញអេតចាយស្លាប់យ៉ាងអណោចអធ៌ម!
(ព្រះវិហារ) ៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ បានបំបែកសំណុំរឿងឃាតកម្មនិងឈានទៅឃាត់ខ្លួនបានឃាតករ ស្ថិតក្នុងភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២នេះ ។
តាមការបញ្ជាក់ពី លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារបានអោយដឹងថា នៅវេលាម៉ោង១៣:៣៧នាទី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ កម្លាំងអាវុធហត្ថខេត្ត រួមជាមួយកម្លាំងអាវុធហត្ថស្រុកត្បែងមានជ័យ អាវុធហត្ថក្រុងព្រះវិហារ និង កងរាជអាវុធហត្ថកងអនុសេនាធំចល័តសរុបចំនួន១៣នាក់ រថយន្ត២គ្រឿង អាវុធ២ដើម ដឹកនាំដោយលោកវរៈសេនីយ៍ទោ ជួរ ប៊ុនសុង មេបញ្ជាការរងអាវុធហត្ថខេត្តព្រះវិហារ បានចុះស្រាវជ្រាវករណីឃាតកម្មមួយករណី ឈានដល់ការឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ មុំ ថា អាយុ៣០ឆ្នាំ រស់នៅភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យខេត្តព្រះវិហារ ដែលបានប្រេីកាំបិតកាប់សម្លាប់ទៅលេីជនរងគ្រោះឈ្មោះ ទុយ ទឺ អាយុ២៣ឆ្នាំ រស់នៅភូមិស្លាករ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលបានមកស្នាក់នៅខេត្តព្រះវិហារ ប្រកបរបរដេីរទិញអេតចាយ ។
ការឃាត់ខ្លួននេះ កម្លាំងកងរាជអាវុធហត្ថបានស្រាវជ្រាវ នឹងកំណត់មុខសញ្ញា រយៈពេល៣ថ្ងៃក្រោយកេីតហេតុ រហូតឈានដល់ការឃាត់ខ្លួនបាននៅចំណុចវាលស្រែ ជិតជេីងភ្នំត្បែងមានជ័យ ស្ថិតក្នុងភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខខេត្តព្រះវិហារ ជនសង្ស័យធ្វេីសកម្មភាពកាប់សម្លាប់ជនរងគ្រោះចំនួន៥កាំបិតខ្វែវ រួចគេចខ្លួន ទៅលាក់ខ្លួននៅជេីងភ្នំ ។
គួររំលឹកថា ករណីឃាតកម្មនេះកេីតឡេីងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៨ ខែឧសភា ឪឆ្នាំ២០២២ ស្ថិតនៅភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ។
តាមការបញ្ជាក់ពីសមត្ថកិច្ចមូលដ្ឋានបានប្រាប់ថា ជនរងគ្រោះ មិនដែលស្គាល់គ្នា ជាមួយនឹងជនល្មេីស ព្រមទាំងប្រពន្ធជនល្មេីសឡេីយ ។ នៅថ្ងៃកេីតហេតុជនរងគ្រោះបានជិះម៉ូតូអូសរ៉ឺម៉កតាមផ្លូវជាតិលេខ៦២ ស្ថិតក្នុងភូមិឃុំកេីតហេតុខាងលេី លុះដល់មុខផ្ទះជនសង្ស័យ ដោយសារអាកាសធាតុក្តៅពេក ក៏បានឈប់ម៉ូតូ អង្គុយហូបចំណី ក៏ស្រាប់តែជនសង្ស័យបាញ់ចំពាមកៅស៊ូសំដៅមកជនរងគ្រោះតែមិនត្រូវ ពេលនោះជនរងគ្រោះក៏មិនចាប់អារម្មណ៍ បានមួយភ្លែតក្រោយមក ក៏ស្រាប់តែឃេីញជនសង្ស័យ កាន់កាប់បិតខ្វែវទៅកាប់លេីជនរងគ្រោះ ពេលនោះជនរងគ្រោះ ក៏យកដៃរង ហេីយរត់ហៅគេអោយជួយ តែជនសង្ស័យនៅតែបន្តរត់តាមកាប់សម្លាប់ជនរងគ្រោះ រហូតដល់ស្លាប់តែម្តង ។
សមត្ថកិច្ចមូលដ្ឋានបន្ថែមថា ជនសង្ស័យជាមនុស្សសរសៃប្រសាទ នឹងប្រេីប្រាស់ថ្នាំសរសៃប្រសាទជាប្រចាំផងដែរ ។
មកដល់ពេលនេះជនសង្ស័យត្រូវបានបញ្ជូនមកបញ្ជាការដ្ឋានអាវុធហត្ថខេត្តព្រវិហារ ដេីម្បីសាកសួរនឹងមានចំណាត់ការតាមផ្លូវច្បាប់ ៕