មេព្រៃនិងអវុធហត្ថស្រុកបារាយណ៍ ឃាត់រថយន្តដឹកឈើមួយគ្រឿង រកឯកសារឃើញថាខុសច្បាប់!

0

(ខេត្តកំពង់ធំ) ៖ រថយន្តដឹកឈើមួយគ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ចអាវុធហត្ថស្រុកបារាយណ៍ និង រដ្ឋបាលព្រៃឈើ បារាយណ៍ ធ្វើការឃាត់បង្ក្រាប ។

ការបង្ក្រាបធ្វើឡើង កាលវេលាម៉ោង១០និង២០នាទី ថ្ងៃទី១១ ខែឧសាភា ឆ្នាំ២០២២ នៅចំណុចភូមិអូសួស្ដី ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឱ្យដឹងថា រថយន្តដែលដឹកឈើម៉ាកសាំយ៉ុងពណ៌ ស ពាក់ស្លាកលេខ2I-3983 ចំណែកអ្នកបើកឈ្មោះ ហ៊ាន គុណ ភេទប្រុសអាយុ៣៥ឆ្នាំ នៅភូមិទួលសាលា ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

សមត្ថកិច្ចបន្តថា ប្រតិបត្តិការនេះ រកឃើញ ឈើគ្មានលិខិតអនុញ្ញាតប្រភេទឈើអារលេខ(ឈើសុក្រំ) ចំនួន115សន្លឹកស្មើ 0,968ម៉ែត្រគូប ។

វត្ថុតាងរថយន្តនិងឈើ ត្រូវបានប្រគល់អោយផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្មយករក្សាទុក ដើម្បីចាត់ការតាមនិតិវិធី ៕

Leave A Reply

Your email address will not be published.