លោក ហ៊ុន ម៉ានិត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យឆ្លងនិងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមហាកុដិ និងសមិទ្ធផលនានា នៅវត្តពោធិធម្មរង្សី (ហៅវត្តទួលឡូវ)
កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ហ៊ុន ម៉ានិត នាយករង ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកចំការលើ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យឆ្លងនិងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមហាកុដិ និងសមិទ្ធផលនានា នៅវត្តពោធិធម្មរង្សី (ហៅវត្តទួលឡូវ) ស្ថិតក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទាប ដោយមានការអញ្ជើញចូលរួមអមដំណើរ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុក ឯកឧត្ដម លោកជំទាវ លោក លោកស្រី ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំស្វាយទាប ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក នាយក នាយករងរដ្ឋបាលសាលាស្រុក លោក លោកស្រី ប្រធាន-អនុប្រធានការិយាល័យ ចំណុះរដ្ឋបាលស្រុក និងការិយាល័យជុំវិញស្រុក កងកំលាំងទាំងបី មេឃុំ ក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍រដ្ឋបាលឃុំ មេភូមិ-អនុ-សមាជិកភូមិ ប្រជាការពារភូមិ លោកគ្រូ អ្នកគ្រូ តាជី យាយជី និងសិស្សានុសិស្ស ។
ក្នុងឱកាសនោះឯកឧត្តម រួមជាមួយលោកជំទាវ តុប សារ៉ន លោកជំទាវ មាសសន ជា ម៉ន និង លោកជំទាវ ខុង ស៊ុនអេង លោកជំទាវ កុល ធារិន លោកជំទាវ ស្រី គីម ឆយ អ្នកតំណាងរាស្រ្តមណ្ឌល ខេត្តកំពង់ចាម បានប្រគេនថវិកាដល់វត្តពោធិធម្មរង្សី (ហៅវត្តទួលឡូវ) ចំនួន ២០,៥០០,០០០ រៀល ជូនថវិកាដល់រដ្ឋបាលសាលាស្រុក ចំនួន ៦,០០០,០០០ រៀល សម្រាប់រៀបចំកម្មវិធី – ជូនរដ្ឋបាលឃុំស្វាយទាប ចំនួន ៥០០,០០០ រៀល – ជូនកងកម្លាំងទាំងបី និងប៉ុស្តិ៍រដ្ឋបាលឃុំ ចំនួន ៣០នាក់ ក្នុងម្នាក់ៗថវិកា ២០,០០០ រៀល ឣស់ថវិកាវិកាចំនួន ៦០០.០០០រៀល – ជូនតាជី យាយជី ចំនួន ៤០នាក់ ក្នុងម្នាក់ៗទទួលបានក្រណាត់ស ០១ដុំ និងថវិកាចំនួន ១០,០០០ រៀល – ជូនលោកគ្រូ អ្នកគ្រូ សាលាបឋមសិក្សាថ្នល់បែក និង សាលាបឋមសិក្សាស្វាយទាប ចំនួន ៦៧នាក់ ក្នុងម្នាក់ៗថវិកាចំនួន ៤០,០០០ រៀល – ជូនថវិកាសិស្សានុសិស្ស ចំនួន ១៤២នាក់ ក្នុងម្នាក់ៗ ១០,០០០ រៀល – ជូនកម្លាំងប្រជាការពារ ៨៩នាក់ ក្នុងម្នាក់ៗ ២០,០០០ រៀល ឣស់ថវិកាចំនួន ១,៧៨០,០០០ រៀល សរុបថវិកាទាំងអស់ចំនួន ៣៣,៨៨០,០០០ រៀល និងក្រណាត់ស ៤០ដុំ ៕