រុស្ស៊ី ប្រកាសផ្អាកការផ្គត់ផ្គង់ថាមពលអគ្គិសនីទៅកាន់ប្រទេសហ្វាំងឡង់ ដោយសារ!
ក្រុមហ៊ុនផ្គត់ផ្គង់ថាមពលរបស់រុស្ស៊ី RAO Nordic បានប្រកាសថា ខ្លួននឹងផ្អាកការផ្គត់ផ្គង់ថាមពលអគ្គិសនីទៅកាន់ប្រទេសហ្វាំងឡង់ ចាប់ពីថ្ងៃសៅរ៍នេះ ដោយលើកឡើងពីបញ្ហាទាក់ទងការទូទាត់រវាងប្រទេសទាំង ២ ។
ក្រុមហ៊ុនខាងលើ បានបញ្ជាក់ថា ប្រទេសហ្វាំងឡង់ មិនបានបង់ប្រាក់រូបល៍សម្រាប់ការចែកចាយ កាលពីលើកមុននោះទេ។
ទន្ទឹមនោះ ប្រតិបត្តិករបណ្តាញអគ្គិសនីរបស់ហ្វាំងឡង់ បាននិយាយថា ការផ្តល់ថាមពលរបស់រុស្ស៊ី មកកាន់ហ្វាំងឡង់ គឺត្រឹមតែមួយភាគតូចប៉ុណ្ណោះ។
ដោយឡែក កាលពីថ្ងៃព្រហស្បតិ៍ ទីក្រុងមូស្គូ បានគំរាមចាត់វិធានការសងសឹកបន្ទាប់ពីហ្វាំងឡង់ បានបង្ហើបគម្រោងចូលរួមជាសមាជិកនៃអង្គការណាតូ៕