លោកឧត្តមសេនីយ៍ ឯម កុសល ចូលរួមក្នុងពិធីបុណ្យចម្រេីនព្រះជន្ម​ ព្រះករុណា​ ព្រះបាទ​សម្ដេច​ ព្រះបរមនាថ​ នរោត្តម​ សីហមុនី​ ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា

0

(ខេត្តកំពង់ចាម) ៖ នៅរសៀលថ្ងៃសៅរ៍​ ទី១៣ ខែឧសភា​ ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ឯម កុសលស្នងការនគរបាលខេត្តកំពង់ចាម បានចូលរួមក្នុងពិធីបុណ្យចម្រេីនព្រះជន្ម​ ព្រះករុណា​ ព្រះបាទ​សម្ដេច​ ព្រះបរមនាថ​ នរោត្តម​ សីហមុនី​ ព្រះមហាក្សត្រ​ នៃព្រះរាជាណាចក្រកម្ពុជា​ ជាទីគោរពសក្ការៈដ៍ខ្ពង់ខ្ពស់បំផុត គម្រប់៦៩ យាងចូល៧០ព្រះវស្សា ​ក្រោម​អធិបតីភាព​ លោក អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្ត​កំពង់ចាម​ និង លោក ខ្លូត​ ផន​ ប្រធានក្រុមប្រឹក្សាខេត្ត​ នៅសាលសន្និសិទសាលាខេត្ត​ ។

កម្មវិធីនេះមានការអញ្ជេីញចូលរួមពីសំណាក់ លោក លោកស្រី សមាជិកក្រុមប្រឹក្សា​ខេខេត្ត លោកប្រធានសាលាដំបូង​ខខេត្តលោកព្រះរាជអាជ្ញា​នៃអយ្យការ​អមសាលាដំបូងខេត្ត​ អភិបាលរងខេត្ត​ លោកនាយក​រដ្ឋបាលសាលាខេត្ត​ កងកម្លាំងប្រដាប់អាវុធ​ទាំងបី​ លោក-លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត​ ព្រះសង្ឃ​ មន្រ្តីរាជការថ្នាក់ខេត្ត​ជាច្រេីនរូបផ្សេងទៀត​ ៕

Leave A Reply

Your email address will not be published.