លោក ហេង វុទ្ធី ប្រធានក្រុមការងារចុះជួយឃុំអារក្សត្នោត គណបក្សប្រជាជនកម្ពុជាចុះបំពេញការងារមូលដ្ឋាន

0

ខេត្តកំពង់ចាម ៖ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ លោក ហេង វុទ្ធី ប្រធានក្រុមការងារចុះជួយឃុំអារក្សត្នោត និងលោកអនុប្រធានក្រុមការងារ ព្រមទាំងសហការី បានចុះដល់មូលដ្ឋាន ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ដើម្បីចូលរួមក្នុងកម្មវិធី រួមមាន ÷
១-នៅវេលាម៉ោង០៨ និង០០នាទីបានចូលរួមក្នុងកម្មវិធី ជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត សម្តេច ឧត្តម ទេពញាណ ហ៊ុន ណេង អ្នកតំណាងរាស្រ្តប្រចាំមណ្ឌលខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សប្រជាជន បើកការពិនិត្យព្យាបាលជំងឺជូនដល់ប្រជាជន ក្នុងឃុំអារក្សត្នោត និងជួបសំណេះសំណាលជាមួយសមាជិកបក្ស តាមខ្នងផ្ទះ នៅភូមិគីឡូ៧ ឃុំអារក្សត្នោត ។
២-នៅវេលាម៉ោង១៤ និង០០នាទី បានចុះជួបសំណេះសំណាលជាមួយ ប្រធានក្រុម សាខាបក្សភូមិគីឡូ១០ ឃុំអារក្សត្នោត ចំនួន៥០រូប ។
ក្នុងនោះលោកប្រធានក្រុមការងារ បានផ្តល់នូវថវិការផ្ទាល់ខ្លួន ជូនដល់លោកប្រធានក្រុមបក្ស ចំនួន៥០រូប ក្នុងម្នាក់ទទួលបានថវិការចំនួន១០,០០០រៀល និងបានប្រគេនថវិការ ចំនួន២០០,០០០រៀល ជូនដល់វត្តគីឡូ១០ ស្ថិតក្នុងភូមិគីឡូ១០ ឃុំអារក្សត្នោត ផងដែរ ។
ចំណាយថវិការអស់ចំនួន៧០០,០០០រៀល ៕

Leave A Reply

Your email address will not be published.