លោក ឯម កុសល សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត,អនុប្រធានក្រុមការងារបក្សស្រុក, និងជាប្រធានក្រុមការងារបក្សឃុំទួលសំបួរ បើកកិច្ចប្រជុំការងារចាំបាច់!
ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែឧសភា ឆ្នាំ២០២២ លោក ឯម កុសល សមាជិកគណៈអចិន្ត្រៃយ៍គណ:កម្មាធិការគណបក្សខេត្តកំពង់ចាម ជាអនុប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកស្ទឹងត្រង់ និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំទួលសំបួរ បានដឹកនាំកិច្ចប្រជុំការងារចាំបាច់មួយចំនួន ៖
១-បែងចែកការទទួលខុសត្រូវតាមភូមិនិងក្រុមនីមួយៗ
+ចុះអំពាវនាវដល់ពលរដ្ឋក្នុងមូលដ្ឋានឲ្យទៅចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដោយភ្ជាប់ជាមួយសារ៉ុង១ និងថវិកា១ម៉ឺនរៀល
+បន្តធ្វេីបច្ចុប្បន្នភាពចំពោះពលរដ្ឋតាមភូមិ ដែលបាត់ឬខូចអត្តសញ្ញាប័ណ្ណ ត្រូវមកធ្វេីអត្តសញ្ញាណប័ណ្ណឲ្យបានគ្រប់ៗគ្នា
+បន្តធ្វេីបច្ចុប្បន្នភាព អ្នកស្លាប់ អ្នកចំណាកស្រុកក្នុងមូលដ្ឋាន
+ផ្ទៀងផ្ទាត់ ឈ្មោះសមាជិកបក្ស ក្នុងបញ្ជីឈ្មោះបោះឆ្នោត និងនៅតាមការិយាល័យ
+ណែនាំដល់ពលរដ្ឋឲ្យចេះគូសសញ្ញាបោះឆ្នោត
២-ការត្រៀមបែងចែកថវិកា សម្ភារៈ និងគៀងគរសមាជិកបក្ស ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី០៣ខែមិថុនា ខាងមុខនេះ
៣-ការត្រៀមមធ្យោបាយដឹកជញ្ជូនសមាជិកបក្ស ដែលរស់នៅតំបន់ឆ្ងាយពីការិល័យបោះឆ្នោត មកបោះឆ្នោតឲ្យបានគ្រប់ៗគ្នា
សមាសភាពចូលរួម៖ លោក-លោកស្រី ប្រធាន-អនុប្រធាន សមាជិកក្រុមការងារចុះជួយភូមិទាំង០៤ នៃឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ៕