សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់ជាប់ចោទបទល្មើស ជេប្រមាថនិងប្រើអំពើហិង្សា!

0

(កំពង់ស្ពឺ) ៖ ជនសង្ស័យប្រុសស្រី ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត ពាក់ព័ន្ធករណីនាំគ្នាវាយបុរសម្នាក់ ឲ្យរងរបួស ។

ហេតុការណ៍នេះកើតឡើងកាលពី ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ នៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

ជនសង្ស័យប្រុសស្រីទាំងបីនាក់ ដែលបានឃាត់ខ្លួននេះ រួមមាន ១.ឈ្មោះ ថូ ដាណា ភេទស្រី អាយុ៤០ឆ្នាំ នៅភូមិបឹងឈូក សង្កាត់និរោធ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ ២.ឈ្មោះ អ៉ិន ណារឹទ្ធ ភេទប្រុស អាយុ៣៦ឆ្នាំ នៅសង្កាត់កាកាប ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ និង៣.ឈ្មោះ ជុំ ស្រីទូច ភេទស្រី អាយុ២៥ឆ្នាំ នៅរាជធានីភ្នំពេញ ទាំងបីនាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ។

ជនសង្ស័យធ្វើសកម្មភាពជេរប្រមាថ អុកឡុក និងវាយទៅលើឈ្មោះ ឈិន សេង ភេទប្រុស អាយុ៦៣ឆ្នាំ នៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសីកាលពីរៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ បណ្តាលឱ្យរងរបួស ។

ជនសង្ស័យទាំងបីនាក់ កំពុងឃុំខ្លួន និងសាកសួរ ដើម្បីកសាងសំណុំ រឿង អនុវត្តន៍តាមនីតិវិធី៕

Leave A Reply

Your email address will not be published.