បញ្ជូនខ្លួនជនសង្ស័យ ៣នាក់និង គ្រឿងញៀនជិត១គីឡូក្រាមទៅកាន់សាលាដំបូងរាជធានីភ្នំពេញក្រោយការបង្រ្កាប!

0

(ភ្នំពេញ) ៖ នាល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ ជនសង្ស័យ ៣នាក់ និង គ្រឿងញៀនជិត ១ គីឡូក្រាម ត្រូវបានបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធី ។

សូមបញ្ឫក់ថា ដោយអនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។

កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ ២០២២ វេលាម៉ោង៩:០០នាទី កម្លាំងជំនាំញ(ក៥)នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកឧត្ដមសេនិយ៍ទោ សាន សុទ្ធី លោក វរសេនីយ៍ឯក មាស ហត លោក វរសេនីយ៍ទោ ឈូក គា នាយករងមន្ទីរ. និងលោកវរសេនីយ៍ឯក ជាវ វណ្ណា.នាយការិយាល័យ(ក៥) មានការចូលរួមសហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការដឹកនាំសម្របសម្រួលពីលោក ស៊ិត វណ្ណ: ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកការស៊ីបអង្កេត ស្រាវជ្រាវ និងបង្រ្កាបនៅចំណុចតាមដងផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិគល់ សង្កាត់កន្ទោកខណ្ឌកំបូល រាជធានីភ្នំពេញ។

ជាលទ្ធផលកម្លាំងសមត្ថកិចុចបានឃាត់ខ្លួនជនសង្ស័យ០៣នាក់:
១-ឈ្មោះ ឃឹម រដ្ឋា ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ខ្មែរ។
២-ឈ្មោះ យី ប៊ុនថុល ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិ ខ្មែរ។
៣-ឈ្មោះ ណយ ទាវ ភេទស្រី អាយុ ៣៧ឆ្នាំ ជនជាតិ ខ្មែរ។
ខ-វត្ថុតាងចាប់យកបាន:
-មេតំហ្វេតាមីន(ICE) ១០កញ្ទប់ ស្មើទម្ងន់ 975,57 ក្រាម ។

ជនសង្ស័យទាំង៣នាក់កំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅឡើយ ៕

Leave A Reply

Your email address will not be published.