លោក ហេង វុទ្ធី ប្រធានក្រុមការងារចុះជួយឃុំអារក្សត្នោត ចុះជួបពលរដ្ឋតាមភូមិ!

0

(កំពង់ចាម) ៖ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ លោក ហេង វុទ្ធី ប្រធានក្រុមការងារចុះជួយឃុំអារក្សត្នោត និង សហការី បានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ភូមិល្វា និងភូមិអារក្សត្នោត ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ។
ខ្លឹមសា:
-អំពីតួនាទីរបស់ប្រធានក្រុមបក្សមូលដ្ឋាន
-ត្រួតពិនិត្យឯកសារសម្រាប់បោះឆ្នោត
-ជម្រុញសមាជិកបក្សមូលដ្ឋានឲ្យបានទៅបោះជូនគណ:បក្សប្រជាជនគ្រប់ៗគ្នា ។
ក្នុងនោះលោកប្រធានក្រុមការងារ បានផ្តល់ថវិការមួយចំនួន រួមមាន :
១-ភូមិល្វា ប្រជាពលរដ្ឋចំនួន ៨៨នាក់ បានចូលរួម ក្នុងម្នាក់ៗ ១០,០០០រៀល សរុប ៨៨០,០០០រៀល (ថវិកាផ្ទាល់ខ្លួន)។
២-ភូមិអារក្សត្នោត ប្រជាពលរដ្ឋចំនួន៤៩នាក់បានចូលរួម ក្នុងម្នាក់ៗ ១០,០០០រៀល សរុប ៤៩០,០០០រៀល (ថវិកាផ្ទាល់ខ្លួន)។
៣-ផ្តល់ថវិកា ដល់ប្រធានក្រុមបក្សភូមិល្វា ១០០ដុល្លា (ថវិកាផ្ទាល់ខ្លួន) ។
៤-ផ្តល់ថវិកាសកម្មជនម្នាក់១០០,០០០រៀល (ថវិកាផ្ទាល់ខ្លួន) ។
៥-ផ្តល់ថវិកា២,៥០០,០០០រៀល សម្រាប់ជួសជុលផ្លូវភូមិអារក្សត្នោត (ថវិកាលោក ហេង វុទ្ធី ១,០០០,០០០រៀល ថវិកាក្រុមការងារភូមិអារក្សត្នោត ១,៥០០,០០០រៀល)។
នៅថ្ងៃហ្នឹងដែល លោកប្រធានក្រុមចុះជួយឃុំអារក្សត្នោត និងសហការី បានចុះតាមខ្នងផ្ទះនៅភូមិគឺឡូ៧ ត្រួតពិនិត្យអត្តសញ្ញាណប័ណ្ណ និងឯកសារពាក់ព័ន្ធ សម្រាប់បោះឆ្នោត និង ចែកអាវ មួកបក្ស សម្រាប់ហែរ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ លោក ថាញ់ សុខវុន ផ្តល់ថវិកា ចំនួន៨០,០០០រៀល សម្រាប់ទិញស៊ីម៉ង់ ជួសជុលវិហារឥស្លាម ។
សរុបចំនួន ៤,០៥០,០០០រៀល និង១០០ដុល្លា :
– ថវិកាលោក ហេង វុទ្ធី ២,៤៧០,០០០រៀល និង១០០ដុល្លា
– ថវិការក្រុមការងារភូមិអារក្សត្នោត ១,៥០០,០០០រៀល
-ថវិកាលោក ថាញ់ សុខវុន ៨០,០០០រៀល ៕

Leave A Reply

Your email address will not be published.