លោក ឯម កុសល ប្រធាន ស.អ.ក ខេត្តកំពង់ចាម បានចាត់តំណាងប្រគល់ថវិកាបេឡាមរណះសង្រ្គោះចំនួន០៤សព នៅព្រៃឈរ!
(កំពង់ចាម) ៖ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ឧត្តមសេនីយ៍ទោ ឯម កុសល ប្រធានគណ: កម្មាធិការ ស.អ.ក ខេត្តកំពង់ចាម បានចាត់ឱ្យ លោកវរសេនីយ៍ឯក កែវ ស៊ាងហ៊ាន់ ប្រធានគណៈកម្មាធិការ ស.អ.ក ស្រុកព្រៃឈរ និងសមាជិកសមាជិកាពាក់ព័ន្ធ បាននាំយកថវិកាបេឡាមរណៈសង្គ្រោះ ចំនួន ១៦,០០០,០០០៛ (ដប់ប្រាំមួយលានរៀល) ដែលមាន សម្ដេចតេជោ ជាប្រធានសមាគម ជូនដល់គ្រួសារសពអតីតយុទ្ធជន ចំនួន០៤ គ្រួសារ ៖
១-សពឈ្មោះ ស្រី យឹម ភេទស្រី អាយុ៨២ឆ្នាំ មុខសញ្ញាគ្រួសារពលី(យោធា) អត្តលេខ SA97000229 នៅភូមិត្រពាំងសង្កែ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
២-សពឈ្មោះ មាស ស្រឿន ភេទប្រុស អាយុ៦៤ឆ្នាំ មុខសញ្ញានិវត្តន៍(យោធា) អត្តលេខ RA11001093 នៅភូមិត្រពាំងក្រសាំង ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
៣-សពឈ្មោះ ហាយ តេន ភេទស្រី អាយុ៦០ឆ្នាំ មុខសញ្ញាគ្រួសារពលី(យោធា) អត្តលេខ SA92000263 នៅភូមិអំពិលធំ ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
៤-សពឈ្មោះ ពេញ ញឹម ភេទស្រី អាយុ៦៤ឆ្នាំ មុខសញ្ញាគ្រួសារពលី(យោធា) អត្តលេខ SA97000229 នៅភូមិដូនឡី ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ៕