ដាច់ជណ្តើររ៉កយោង កម្មករសំណង់ខ្មែរស្លាប់៤របួស១ នៅខេត្តព្រះសីហនុ

0

ខេត្តព្រះសីហនុ ៖ ពិតជារន្ធត់ កម្មករសំណង់ ខ្មែរបានស្លាប់៤នាក់ និងរបួសធ្ងន់ ១នាក់ដោយសារជិះជណ្តើរ៉កយោងឥវ៉ាន់ជាមួយឥដ្ឋការ៉ូនិងសុីម៉ង់ស៍ ឡើងក្នុងការដ្ឋាន សំណង់អាគារ កំពុងសាងសង់កំពស់ប្រហែល២០ជាន់ ដែលគេសង្ស័យថាគ្មានអ្នកត្រួតពិនិត្យបច្ចេកទេសបានត្រឹមត្រូវ ។

ហេតុការណ៍នេះកើតឡើងព្រឹក ម៉ោង០៧:៣០នាទី ថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០២២ នៅទីតាំងស្ថិតនៅចំណុចផ្លូវ បុរីកម្មករហៅផ្លូវ(សេតេ) ក្នុងក្រុមទី១១ ភូមិ២ សង្កាត់លេខ៣ ក្រុង/ខេត្ត ព្រះសីហនុ ។

សមត្ថកិច្ចប៉ូលិសមូលដ្ឋាន បានឲ្យដឹងថា កម្មករ៥នាក់បានដាច់ខ្សែរ៉កយោងធ្លាក់ពីជាន់ ទី១៥ បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុចំនួន០៣នាក់ ហើយបន្ទាប់មកស្លាប់ម្នាក់ទៀតនៅពេទ្យសេតេ ។

១_ឈ្មោះ វល្ល័ភេទប្រុស អាយុ
៥៣ឆ្មាំ មានស្រុកកំណើតភូមិ៣ សង្កាត់លេខ៣ ខណ្ឌមិត្តភាព ខេត្តព្រះសីហនុ ។

២_ឈ្មោះ នូ សុីនួន ភេទប្រុស អាយុ៣៣ឆ្នាំ មានស្រុកកំណើត ភូមិ៣ សង្កាត់លេខ៣ ខណ្ឌ័មិត្តភាព ខេត្តព្រះសីហនុ ។

៣_ឈ្មោះ រ៉ាន ភាស់ ភេទប្រុស អាយុ៣៦ឆ្នាំ មានស្រុកំណើតភូមិគោកមន ឃុំគោកមន ស្រុកអំពិល ខេត្តឧត្តមានជ័យ ។

៤_ឈ្មោះ សយ ម៉ាលីស ភេទស្រី អាយុ៣៨ឆ្នាំ មានស្រុកកំណើតភូមិព្រៃផ្គាំ ឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ខេត្តតាកែវ (ប្រពន្ធ) ហេង សីហា ពេលបញ្ជូនដល់ពេទ្យ(ស្លាប់)។

៥_រងរបួសធ្ងន់ឈ្មោះ ហេង សីហា (ប្តី) អាយុ២៨ឆ្មាំ មានស្រុកកំណើតខេត្តកំពង់ឆ្នាំង (កំពុងព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត)។

ហើយសាកសពបានរក្សាទុកបណ្ដោះអាសន្ននៅសាលតម្កល់សព មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីធ្វើនីតិវិធីបន្តទៀត ។

ចំណែកសមត្ថកិច្ចជំនាញកំពុងធ្វើការពិនិត្យនិងស្រាវជ្រាវកន្លែងកើតហេតុ ៕

Leave A Reply

Your email address will not be published.