ប្រធានក្រុ​មការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានឃុំទួលសំបួរ ដឹកនាំដង្ហែរក្បួនបើកយុទ្ធនាការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥!

0

កំពង់ចាម ៖ នៅព្រឹកថ្ងៃទី២១​ ខែឧសភា​ ឆ្នាំ​២០២២​ គណ:កម្មការ​ (ខ២៧)​ បានរៀបចំពិធីបេីកយុទ្ធនាការឃោសនាបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំទួលសំបួរ​ អាណត្តិ​ទី៥​ ឆ្នាំ២០២២​ នៅឃុំទួលសំបួរ​ ស្រុកស្ទឹងត្រង់​ តាមការកំណត់របស់គណ:កម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត(គ.ជ.ប)​ ជាថ្ងៃ​ទី១​ សម្រាប់​ធ្វើ​ពិធី​បេីកយុទ្ធនាការឃោសនាបោះឆ្នោត​ ។

កម្មវិធីនេះ​ លោក ឯម​ កុសល​ សមាជិកអចិន្ត្រៃយ៍គណ:កម្មាធិការគណបក្សខេត្ត​ អនុប្រធានក្រុ​មការងារគណបក្សចុះជួយមូលដ្ឋានស្រុកស្ទឹងត្រង់​ និងជាប្រធានក្រុ​មការងារចុះជួយមូលដ្ឋានឃុំទួលសំបួរ​ និងជាតំណាងគណៈអចិន្ត្រៃយ៍គណបក្សខេត្ត​ និងមានការអញ្ជេីញចូលរួមពី លោក​ ជេត​ សំអឿន​ ក្រុមការងារគណបក្សស្រុកចុះជួយឃុំទួលសំបួរ​ និងលោក​ វា​ ស្រេង​ ប្រធានគណបក្សមូលដ្ឋានឃុំទួលសំបួរ​ ជាគណ:អធិបតី​ក្នុងពិធី​ ។

កម្មវិធីនេះដែរមានការចូលរួមពី​៖​ លោក​-លោកស្រី​ ប្រធាន​ អនុប្រធាន​ ក្រុមការងារ​ និងសមាជិក​ស​ ចុះជួយភូមិទាំង៤​ និងសមាជិក​ សមាជិកា​គណបក្សប្រជាជនកម្ពុជា​ ​សរុប​ចំនួន៣៦០នាក់​ ។
ក្នុងកិច្ចដំណេីរការនៃកម្មវិធី​នេនេះលោកក៏បានចាត់ចែងរៀបចំ និងឧបត្ថម្ភនូវ

១-ឧបត្ថម្ភ​ដល់សមាជិក​ សមាជិកាគណបក្ស​ ដែលបានចូលរួម​ក្នុង០១នាក់ ទទួលបាន​ អាវ+បួកបក្ស០១​​ នំបុ័ង០១ដេីម​ មី០១កំប៉ុង​​ ទឹកសុទ្ធ០១ដប​ ទឹកក្រូច​១កំប៉ុង​ ម៉ាស០១កញ្ជប់​ និងថវិកា​ ១០,០០០​រៀល​ ។

២-បាននាំយកទេយ្យវត្ថុ​ ទេយ្យទាន​ ប្រគេនដល់ព្រះសង្ឃ​ គង់នៅវត្ដឧបុលគិរី​ ហៅវត្តទួលសំបួរ​ ស្រុកស្ទឹងត្រង់​ មាន​ដូចជា​ អង្ករ៥០គីឡូ​ ស្លាដក់០១ឈុត​ ទឹកក្រូច២កេស​ មី០២កេស​ ទឹកសុទ្ធ​០២កេស​ ទឹកស៉ីអ៉ីវ​១យួរ​ ទឹកត្រី១យួរ​ ត្រីខ​២យួរ​ ម៉ាស៨ប្រអប់​ សាប៊ូ​០១កេស​​ ប្រគេនបច្ច័យព្រះសង្ឃ​ ២០០,០០០រៀល​ ជូនបច្ច័យតាអាចារ្យ​ ០៥នាក់​​ ក្នុងម្នាក់ទទួលបាន​ ៣០,០០០រៀល ។

៣-ឧបត្ថម្ភ​ដល់ស្នាក់ការបក្ស អង្ករ២៥គីឡូ​ (ចំនួន​០២បេ)​ ទឹកក្រូច​០២​កេស​ មី០២កេស​ ត្រីខ​០២យួរ​ ទឹកសុទ្ធ​២០យួរ ម៉ាស០៤ប្រអប់​ សាប៊ូ​០៤យួរ​ ថវិកា​ ២០០,០០០​ រៀល​ ។

៤-ចំណាយផ្សេងៗ​ លេីការរៀបចំបេីកយុទ្ធនាការ​ ដូចជាការ​ ជួលរោង​ មេក្រូ​ កៅអី​ រថយន្តដង្ហែ​ ប៉ាដា​តូច​-ធំ​ ទង់ជាតិ​ បក្សគ្រឿងឧបភោគបរិភោគ​ និងសម្ភារ:ផ្សេងៗ​ មួយចំនួន​ផ្សេងទៀត​ ផងដែរ​ ។ សរុបលេីការចំណាយទាំងអស់​ ចំនួន​ ១២,៧៩៧,០០០​ រៀល​ ៕

Leave A Reply

Your email address will not be published.