តាលីបង់អនុវត្តបញ្ជាឱ្យស្ត្រីជាពិធីការនីទូរទស្សន៍អាហ្គានីស្ថានទាំងអស់បិទមុខនៅពេលអានព័ត៌មាន!
មេដឹកនាំតាលីបង់នៃប្រទេសអាហ្វហ្គានីស្ថាន បានចាប់ផ្តើមអនុវត្តបទបញ្ជាថ្មីមួយ ដែលតម្រូវឱ្យអ្នកផ្សាយព័ត៌មានទូរទស្សន៍ស្ត្រីទាំងអស់នៅក្នុងប្រទេសនេះ បិទមុខរបស់ពួកគេនៅពេលកំពុងផ្សាយ។
បន្ទាប់ពីបទបញ្ជាត្រូវបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ មានសារព័ត៌មានមួយចំនួនប៉ុណ្ណោះដឺលបានបានអនុវត្តតាម។ លុះរហូតដល់ថ្ងៃអាទិត្យ ទើបគេឃើញថាស្ត្រីភាគច្រើនត្រូវបានគេឃើញបិទមុខ បន្ទាប់ពីក្រសួងអនុវត្ត និងគុណធម៌របស់តាលីបង់ បានចាប់ផ្តើមអនុវត្តក្រឹត្យនេះ។
នាង Sonia Niazi បុគ្គលិកទូរទស្សន៍ TOLOnews របស់ប្រទេសអាហ្វហ្គានីស្ថានបាននិយាយថា “វាគ្រាន់តែជាវប្បធម៌ខាងក្រៅដែលដាក់មកលើយើង ដោយបង្ខំឱ្យយើងពាក់ម៉ាស់ ហើយវាអាចបង្កើតបញ្ហាសម្រាប់យើងនៅពេលបង្ហាញកម្មវិធីរបស់យើង” ។
នាង Niazi បានប្រាប់ Al Jazeera ថាជាលើកដំបូងនាង “មានអារម្មណ៍មិនល្អទាល់តែសោះ” ខណៈពេលដែលបង្ហាញកម្មវិធី។ ក្រឹត្យនេះមិនអាចទាយទុកជាមុនបានសម្រាប់ពិធីករស្ត្រីទាំងអស់នោះទេ ពីព្រោះសាសនាឥស្លាមមិនបានបញ្ជាឱ្យយើងបិទមុខរបស់យើង»។
ទោះជាយ៉ាងណា អ្នកប្រាជ្ញឥស្លាម និងឥស្សរជននយោបាយគ្រប់រូបបានប្រឆាំងនឹងក្រឹត្យនេះ។
ក្រុមតាលីបង់ក៏បាននិយាយដែរថា ពិធីករស្ត្រីអាចពាក់ម៉ាស់ពេទ្យជំនួសវិញ។ ទោះបីជាយ៉ាងណាក៏ដោយ នីយ៉ាហ្ស៊ី បាននិយាយថា នាងមានអារម្មណ៍ជាប់គាំងដោយបញ្ជាឱ្យបិទមុខរបស់នាង៕