ភូមិស្នោ ពលរដ្ឋ ៦-៧ នាក់នៅក្នុង ឃុំខុនរ៉ង ត្រូវឆ្កែចចកព្រៃដេញខាំបណ្ដាឲរងរបួស!

0

កំពង់ឆ្នាំង ៖ កាលពីម្សិលមិញនេះមានហេតុការណ៍មួយគួរឲភ្ញាក់ផ្អើល ដោយសារសត្វចចកព្រៃមួយក្បាលបានចេញពីព្រៃចូលភូមិដេញខាំប្រជាពលរដ្ឋ
ក្នុងភូមិស្នោ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បណ្ដាលឲរងរបួសចំនួន ៦-៧នាក់ នៅវេលាម៉ោង ០៦:២៤នាទីព្រឹក ថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២២។

ប្រជាពលរដ្ឋបានឲ្យដឹងថា នៅមុនពេលកើតហេតុមានមានសត្វចចកព្រៃមួយក្បាលសម្បុរ ស លាយលឿង បានស្ទុះចេញពីព្រៃមកដេញខាំអ្នកភូមិ ដែលនាំគ្នាទៅយកចង្រិតនៅតាមរណ្ដៅដាក់អំពូល នៅចុងភូមិខាងលើ ក្រោយពីដេញខាំពួកគាត់រួច បានរត់ចូលភូមិ ដេញខាំអ្នកភូមិ បណ្ដាលឲ្យរងរបួស ៦ ទៅ ៧នាក់ ដោយភាពទ្រំពុំបានអ្នកភូមិបានលើកគ្នាដេញវាយសត្វឆ្កែព្រៃខាងលើស្លាប់ តែម្តងទៅ ។

សូមបញ្ជាក់ថា៖ នៅក្នុង ភូមិស្នោ ឃុំខុនរ៉ង ខាងលើមិនមែនជាភូមិមានព្រៃស្ដុកនោះទេ ជាប្រភេទព្រៃរបោះ និងគុម្ភឫស្សី នៅជាប់ជើងភូមិច្រើន តែប៉ុណ្ណោះ មិនដឹងថាសត្វចចកព្រៃមួយក្បាលនេះសំងំរស់នៅកន្លែងណាខឹងអ្វីនោះទើបមានហេតុការខាងលើកើតឡើង ។ ហើយជនរងគ្រោះខាងលើត្រូវបានបញ្ជូនទៅសម្រាក់ព្យាបាលនៅ មន្ទីរពេទ្យអង្អែកស្រុកបរិបូរណ៍ មិនធ្ងន់ធរប៉ុន្មាននោះទេ ៕

Leave A Reply

Your email address will not be published.