យន្តហោះចម្បាំងចិន និងរុស្ស៊ីបានធ្វើការល្បាតខណៈដែលមេដឹកនាំ Quad បានជួបប្រជុំគ្នាក្នុងទីក្រុងតូក្យូ!
រដ្ឋមន្ត្រីការពារជាតិជប៉ុនបាននិយាយថា យន្តហោះយោធារុស្ស៊ី និងចិនបានធ្វើសមយុទ្ធរួមគ្នានៅជិតប្រទេសជប៉ុនកាលពីថ្ងៃអង្គារ ខណៈដែលមេដឹកនាំនៃបណ្តាប្រទេស Quad កំពុងជួបប្រជុំគ្នានៅទីក្រុងតូក្យូ រដ្ឋមន្ត្រីការពារជាតិជប៉ុនបានហៅវាថា “ការបង្កហេតុ” ។
លោក Nobuo Kishi រដ្ឋមន្ត្រីការពារជាតិជប៉ុនបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា យន្តហោះទម្លាក់គ្រាប់បែកចិនពីរគ្រឿងបានចូលរួមជាមួយយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ីពីរគ្រឿងនៅសមុទ្រជប៉ុន [ដែលគេស្គាល់នៅកូរ៉េខាងត្បូងថាសមុទ្រខាងកើត] ហើយបានធ្វើការហោះហើររួមគ្នាទៅកាន់សមុទ្រចិនខាងកើត» ។
យ៉ាងណាមិញ ក្រសួងការពារជាតិបាននិយាយថា យន្តហោះទាំងនោះមិនបានរំលោភលើដែនអាកាសរបស់ជប៉ុនទេ។
គួរជម្រាបថា ប្រធានាធិបតីអាមេរិក Joe Biden នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi នាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida និងមេដឹកនាំទើបជាប់ឆ្នោតរបស់អូស្ត្រាលី Anthony Albanese បានប្រមូលផ្តុំគ្នានៅរដ្ឋធានីជប៉ុនសម្រាប់កិច្ចប្រជុំកំពូល Quad ដែលមានគោលបំណងប្រឆាំងនឹងឥទ្ធិពលរបស់ចិននៅអាស៊ីប៉ាស៊ីហ្វិក៕