រថយន្តដឹកឈើខុសច្បាប់របស់ឈ្មួញឈ្មោះ ម៉េត ត្រូវបានសមត្ថកិច្ចស្រុកជយ័សែនធ្វើការបង្រ្កាប!
(ព្រះវិហារ) ៖ មេឈ្មួញជើងខ្លាំងខាងដឹកឈើចេញពីស្រុកជយ័សែន ឈ្មោះ ម៉េត ត្រូវបានសមត្ថកិច្ចចម្រុះដឹកនាំដោយលោក រី ឡាយ នាយសង្កាត់រដ្ឋបាលព្រៃឈើជយ័សែន សហការជាមួយកម្លាំងអាវុធហត្ថស្រុក កម្លាំងអធិការនគរបាលស្រុកជយ័សែន បង្ក្រាបបានកាលពីវេលាម៉ោង ៩ នឹង ៣០ នាទីយប់ថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០២២ ខណៈរថយន្តដឹកឈើរបស់មេឈ្មួយឈ្មោះ ម៉េត ដឹកឈើចេញពីភូមិពើក ឃុំពុទ្រា ស្រុកជយ័សែន បំរ៉ុងយកទៅលក់អោយដេប៉ូចែអូន នៅខេត្តកំពង់ធំ មេឈ្មួញឈ្មោះ ម៉េត តែងតែដឹកឈើជារៀងរាល់យប់ខណៈសមត្ថកិច្ច រាងល្វើយ នឹងតែងតែយបឈ្មោះអ្នកធំនេះអ្នកធំនោះទៅកាងមុខរបរដឹកឈើរបស់ខ្លួន ។
ចំណែកមេឈ្មួញឈ្មោះ ខ្លា មេឈ្មួញឈ្មោះ ព្រុំ វុទ្ឋី ហៅធី ពុករលួយ នៅមិនទាន់ត្រូវបានបង្ក្រាបទេ សង្ឃឹមថាសមត្ថកិច្ចនឹងមានវិធានការចំពោះមេឈ្មួញទាំង២នាក់នេះជាមិនខាន ។
លោក សេង លាង នាយផ្នែករដ្ឋបាលព្រៃឈើឆែបបានអោយដឹងថា លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មរុក្ខប្រម៉ាញ់នឹងនេសាទខេត្ត លោក នួន សុខុម នាយខណ្ឌ័រដ្ឋបាលព្រៃឈើព្រះវិហារ តែងតែប្រជុំចេញបទបញ្ជា អោយសមត្ថកិច្ចរដ្ឋបាលព្រៃឈើក្រោមឱវាទយកចិត្តទុកដាក់ តាមដាន បង្កា ទប់ស្កាត់ បង្ក្រាបរាល់បទល្មើសព្រៃឈើក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ខ្លួនអោយបានល្អប្រសើរ ។
លោក សេង លាងបានបន្តថា យប់មិញនេះមានសេចក្តីរាយការណ៍មកថា មានរថយន្តសាំយ៉ុងកែឆ្នៃ ពាក់ផ្លាកលេខ យ 8083 ភព ចូលដឹកឈើនៅចំនុចភូមិពើក លោក បានបញ្ជាមកលោ រី ឡាយ នាយសង្កាត់រដ្ឋបាលព្រៃឈើជយ័សែន ដឹកនាំកម្លាំងចម្រុះពួនស្ទាក់ចាំចាប់រថយន្តខាងលើ នៅវេលាម៉ោង ៩ នឹង ៣០ នាទីយប់រថយន្តដឹកបទល្មើសបានដល់ភូមិពុទ្រា ត្រូវបានកម្លាំងចម្រុះឃាត់បានទាំងឡាននឹង តៃកុងឈ្មោះ សៅ វិចិត្រអាយុ ៣០ ឆ្នាំ រស់នៅភូមិកោក ឃុំស្អាង ស្រុកជយ័សែន ជាអ្នក រកសុីបើកឡានអោយថៅកែ ម៉េត ចំណែកឈ្មោះ ម៉េត បើកឡានកាងពីក្រោយ បានបើកឡានរត់បាត់ស្រមោល ក្រោយពីដឹងថា កម្លាំងចម្រុះឃាត់រថយន្តដឹកឈើរបស់ខ្លួន ។
មហាជនមានការអបអរសាទរចំពោះចំណាត់ការ
ដ៍មានប្រសិទ្ឋភាពនេះ ។
វត្ថុតាមានរថយន្តសាំយ៉ុង១គ្រឿង រួមទាំងឈើជាង ៤ ម៉ែត្រគូប ត្រូវបានរឹបអូសយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើជយ័សែនដើម្បីចាត់ការបន្តទៅតាមនិតិវិធីច្បាប់ ៕