រកឃើញសពបុរសម្នាក់រអិលជើងធ្លាក់ចូលទឹកលង់ស្លាប់!

0

បន្ទាយមានជ័យ៖ប្រជាពលរដ្ឋនៅព្រឹកថ្ងៃទី២៦ខែ ឧសភានេះបានប្រទះឃើញសពបុរសម្នាក់អណ្តែតទឹកនៅត្រង់ស្ពានក្រឡ ក្នុងភូមិបន្ទាយនាង ស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ។
ក្រោយទទួលព័ត៌មានថាមានសពអណ្តែតទឹក លោកវរសេនីយ៍ត្រីអុន គឹមហួង មេបញ្ជាការផ្នែកសឹករងស្រុកមង្គលបុរីបានដឹកនាំកម្លាំងចុះជួយស្រង់សាកសពឡើងមកលើគោក។បន្ទាប់ពីស្រង់សពដាក់លើគោកបានពិនិត្យរកមើលអត្តសញ្ញានៃសពមានឈ្មោះជួប កាក់ ភេទប្រុស អាយុ៣៦ឆ្នាំនៅភូមិគោកទន្លាប់ ឃុំបន្ទាយនាង ស្រុកមង្គលបូរី ។
អ្នកដែលស្ថិតនៅក្នុងការស្រង់សពបានឱ្យដឹងថា កាលពីរសៀលថ្ងៃទី២៥ខែ ឧសភាគេឃើញ បុរសរូបនេះបានជិះកង់មកឈប់ផ្អែកនឹងបង្កាន់ដៃស្ពានរួចហើយក៏បានចុះលាងជើង។ស្រាប់តែរអិលនឹងស្លែរបណ្តាលឱ្យធ្លាក់ចូលទឹកក៏លិចលង់ស្លាប់តែម្តង៕

Leave A Reply

Your email address will not be published.