សមត្ថកិច្ចកំពុងបើកការស្រាវជ្រាវ រកអ្នកបើករថយន្ត នៅក្នុករណីបុកប្តីនិងប្រពន្ធឱ្យស្លាប់ ក្នុងស្រុកសំបូរ .!

0

(ក្រចេះ)៖កម្លាំងនគរបាលស្រុកសំបូរកំពុងស្រាវជ្រាវរកអ្នកបើករថយន្តបង្កដែលបុកម៉ូតូក្នុងទិសដៅបញ្ច្រាស់គ្នាបណ្តាលឱ្យប្តីប្រពន្ធ២នាក់បានស្លាប់ភ្លាម។ហេតុការណ៍នេះបានកើតឡើងនៅលើផ្លូវជាតិលេខ៧ ពីក្រចេះ-ស្ទឹងត្រែងក្នុងភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះកាលពីយប់ថ្ងៃទី២៦ ខែឧសភាឆ្នាំ២០២២។

មន្ត្រីនគរបាលបានឱ្យដឹងថា ថ្នាក់ចរាចរណ៍មួយនេះ បង្កដោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ផ្លាលេខត្បូងឃ្មុំ4A.0443 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណបើកពីត្បូងទៅជើង។លុះមកដល់កន្លែងខាងលើបានជែងរថយន្តមួយគ្រឿងទៀត ហើយក៏ទៅបុកម៉ូតូមកពីមុខពេញទំហឹង។

អ្នកបើកម៉ូតូឈ្មោះ ចេង ស្រ៊ាន ប្រុស អាយុ២៦ឆ្នាំបានស្លាប់និងប្រពន្ធរួមដំណើរជាមួយ ឈ្មោះភិន សុផា អាយុ២៦ ឆ្នាំក៏ស្លាប់។២នាក់ប្តីប្រពន្ធរងគ្រោះស្នាក់នៅន្លែងកើតហេតុខាងលើ ។ ក្រោយកើតហេតុអ្នកបើកបរបានរត់គេចខ្លួនបាត់ដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។

ចំពោះមធ្យោបាយម៉ូតូនិងរថយន្តត្រូវបានយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលដំរីដើម្បីបន្តស្រាវជ្រាវរកអ្នកបើកបរតាមនីតិវិធី៕

Leave A Reply

Your email address will not be published.