ក្រុមហ៊ុន”ដោន”រងការចោទប្រកាន់ថា បានប្រមូលឈើចេញពីព្រៃការពារគូលែនព្រហ្មទេពនឹងព្រៃ ព្រះរការ ចូលក្រុមហ៊ុនដោយខុសច្បាប់!

0

ព្រះវិហារ៖ ក្រុមហ៊ុន ដោន បានរងនៅការចោទប្រកាន់ពីសំណាក់ប្រជាពលរដ្ឋថា បានប្រមូលឈើចេញពីព្រៃការពារ គូលែនព្រហ្មទេព និងព្រៃព្រះរការ ចូលក្រុមហ៊ុន ខុសច្បាប់ ដែលជាប្រភេទ ឈើលេខ1 ដូចជា ផ្ចឹក ស្រឡៅ ត្រាច នឹងឈើលេខ2 ឈើទាលផ្តៀករួចបំ
លែងទៅជាឈើស្របច្បាប់ កាត់ប៉េសេ (PC)លើក
លើងយកលក់នៅតាមបណ្តាលខេត្ត នានានៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

ជាក់ស្តែង នៅវេលាម៉ោង 10យប់ថ្ងៃទី 27 ខែឧសភា
មានរថយន្តម៉ាកវេអង (V1 ) ចំនួន3គ្រឿងដឹកឈើ
ពេញប្រៀបចេញពីក្រុមហ៊ុនដោន នៅចំណុចភូមិព្រីងធំ ឃុំព្រីងធំ ស្រុកជាំក្សាន្ត តាមបណ្តោយផ្លូវជាតិ
លេខ62 មកដល់ត្រង់ចំណុចភូមិចំការស្រម៉ូវ ត្រូវ
បានសមត្ថកិច្ចរដ្ឋបាលព្រៃឈើត្បែងមានជយ័ សហការជាមួយអាវុធហត្ថក្រុង ឃាត់បាន1គ្រឿងដើម្បីត្រួតពិនិត្យ ចំណែក2គ្រឿងទៀតមិនឈប់អោយត្រួតពិនិត្យទេ នៅក្នុងប៉េសេ មានឈើសរុបចំនួន17ម៉ែត្រគុប កំពង់ពីបាទទ្រុង1ម៉ែត្រ តែឈើផ្ទុក
ក្នុងឡានពេញដល់ដំបូលលើ យ៉ាងតិចប៉ផុត25មែត្រ
គុប បន្ទាប់ពីត្រួតពិនិត្យ រថយន្តត្រូវបានសមត្ថកិច្ចអញ្ញាតអោយបន្តដំណើរទៅមុខទៀត ។

សូមបញ្ជាក់ថា ក្រុហ៊ុន “ដោន” ត្រូវបានទទួលសិទ្ធិដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល និងប្រ
មូលផលអនុផលពីដីសម្បទានដើម្បីពន្ឋសួយសារជូន
រដ្ឋ។ ប៉ុន្តែ អ្វីដែលចំឡែកនោះ ឈើនៅក្នុងដីសម្បទាន
បានអស់យូឆ្នាំមកហើយ ឈើដែលក្រុមហ៊ុន”ដោន”
កំពុងដឹកជញ្ជូនផ្លូវជាតិលេខ62នោះ ជាឈើដែលក្រុមហ៊ុនអនុវត្តន៍វិធីកន្ទេលធំបន្លំដេក គឺ
ប្រមូលឈើអនាធិបតេយ្យចេញពីព្រៃការពារគូលែន
ព្រហ្មទេពនឹងព្រៃការពារ ព្រះការ ។

ប្រភពពីប្រជាពលរដ្ឋនៅភូមិរបុញ ឃុំមរកត់ នឹង ឃុំយាង
បានរាយការណ៍មកថា៖ ជារៀនរាល់ថ្ងៃគេតែងសង្កេត
ឃើញមេការក្រុមហ៊ុនខាងលើ ដើរប្រមូលទិញឈើអនាធិបតេយ្យពីប្រជាពលរដ្ឋនៅចំណុចខាងលើដឹកចូលមកស្តុកទុកក្នុងក្រុមហ៊ុន ដោយពុំមានសមត្ថកិច្ចណាមួយរំខានដល់ការដឹកជញ្ជូនឈើខុសច្បាប់នេះឡើយ ។

យ៉ាងណាមិញ លោក យ៉ាន់ ប៊ុនសឿង នាយកព្រៃព្រះរការ បានអះអាងថា៖ មិនមានឈើខុសច្បាប់ដឹកចេញពីចំណុចក្បាលដំរី នឹងភូមិរបុញលើយ លោកថា កូនចៅរបស់
លោកនៅក្បាលដំរីចំនួន2ក្រុម បើសិនជាមានដឹក
ឈើចេញពីចំនុចខាងលើមែនចាំលោកសួទៅកូនចៅ
លោក។

ជាមួយគ្នានោះ លោក ម៉ា សុផល នាយកដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព មិនអាចសុំការបញ្ជាក់បកស្រាយបានទេដោយសាទូរសព្ទ័ខលមិនចូល ។

ដោយឡែក លោក ញាណ សុខជា តំណាងក្រុមហ៊ុនដោន មិនអាចសុំការបកស្រាយបានទេ ដោយសាគ្មានប្រភព
ទំនាក់ទំនង ។

ទោះជាយ៉ាងណា លោក នួន សុខុម នាយខណ្ឌ័រដ្ឋបាលព្រៃឈើព្រះវិហារ បានអោយដឹងថា ក្រុមហ៊ុនដោនមានស្តុកឈើជាង1000ម៉ែត្រគុនមែន កំពង់ត្រៀមកាត់ប៉េសេរ
(PC) ដើម្បីដឹកចេញពីក្រុមហ៊ុន៕

Leave A Reply

Your email address will not be published.