លោក ហេង វុទ្ធី ប្រធានក្រុមការងារបក្សប្រជាជនកម្ពុជា ចុះជួយឃុំអារក្សត្នោត ចុះជួបសមាជិកតាមខ្នងផ្ទះ បង្រៀនអំពីរបៀបគូសលើសន្លឹកឆ្នោត

0

ខេត្តកំពង់ចាម ៖ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ លោក ហេង វុទ្ធី ប្រធានក្រុមការងារចុះជួយឃុំអារក្សត្នោត , លោកអនុប្រធានការងារ និងសហការី បានចុះដល់មូលដ្ឋានភូមិគីឡូ៧ , ភូមិគីឡូ១០ និងភូមិបែកអន្លូង ដើម្បីជួបសំណេះសំណាលជាមួយសមាជិកតាមខ្នងផ្ទះ បង្រៀនអំពីរបៀបគូសលើសន្លឹកឆ្នោត និងណែនាំឲ្យត្រៀមអត្តសញ្ញាណប័ណ ឯកសារពាក់ព័ន្ធ សំរាប់យកទៅបោះឆ្នោត នាពេលខាងមុខ ។
ដោយក្រុមការងារបានជួបជាមួយសមាជិកបក្សរួមមាន ÷
១.ភូមិគីឡូ៧ ចំនួន៤៩៣នាក់ (ស្រីចំនួន២៧១នាក់)
២.ភូមិគីឡូ១០ ចំនួន១៣០នាក់ (ស្រីចំនួន៨០នាក់)
៣.ភូមិបែកអន្លូង ចំនួន១៦៦នាក់ (ស្រីចំនួន៩៥នាក់) សរុបសមាជិកចំនួន៧៨៩នាក់(ស្រីចំនួន៤៤៦នាក់) ៕

Leave A Reply

Your email address will not be published.