លោក ហេង វុទ្ធី ប្រធានក្រុមការងារបក្សប្រជាជនកម្ពុជា ចុះជួយឃុំអារក្សត្នោត ចុះជួបសមាជិកតាមខ្នងផ្ទះ បង្រៀនអំពីរបៀបគូសលើសន្លឹកឆ្នោត!

0

កំពង់ចាម៖ កាលពីព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ លោក ហេង វុទ្ធី ប្រធានក្រុមការងារចុះជួយឃុំអារក្សត្នោត , លោកអនុប្រធានការងារ និងសហការី បានចុះដល់មូលដ្ឋានភូមិអារក្សត្នោត , ភូមិល្វា និងភូមិគីឡូ១០ ដើម្បីជួបសំណេះសំណាលជាមួយសមាជិកតាមខ្នងផ្ទះ បង្រៀនអំពីរបៀបគូសលើសន្លឹកឆ្នោត និងណែនាំឲ្យត្រៀមអត្តសញ្ញាណប័ណ ឯកសារពាក់ព័ន្ធ សំរាប់យកទៅបោះឆ្នោត នាពេលខាងមុខ ។

ដោយក្រុមការងារបានជួបជាមួយសមាជិកបក្សរួមមាន ÷
១.ភូមិអារក្សត្នោត ចំនួន១៥៦នាក់ (ស្រីចំនួន៩០នាក់)
២.ភូមិល្វា ចំនួន២៥៩នាក់ (ស្រីចំនួន១០៩នាក់)
៣.ភូមិគីឡូ១០ ចំនួន១៦៣នាក់ (ស្រីចំនួន១០៣នាក់)

សរុបសមាជិកចំនួន៥៧៨នាក់(ស្រីចំនួន៣០២នាក់) ។
ក្នុងក្រុមការងារបាននាំសមាជិកដែលពុំមានឯកសារ ហើយនាំទៅធ្វើ ឯ.អ បានចំនួន០៣នាក់ និង០៧នាក់ទៀត កំពុងជំរុញនាំទៅធ្វើ ឯ.អ បន្ថែមទៀត ៕

Leave A Reply

Your email address will not be published.