ឈ្មួញនាំចូលជ្រូករស់ខុសច្បាប់ ពីប្រទេសវៀតណាម បើករថយន្តដេញបុករថយន្តអនុប្រធាននាយកដ្ឋានផ្អើលស្រុកពញាក្រែក កណ្តាលអាធ្រាត!

0

ខេតត្បូងឃ្មុំ ៖ ក្រុមឈ្មួញដែលគេសង្ស័យថា ស្គាល់ចិត្តថ្លើមមន្រ្តីជំនាញពេទ្យសត្វត្បូងឃ្មុំមួយក្តាប់តូច បានធ្វើសកម្មភាពបើករថយន្តដេញគៀបុករថយន្ត របស់ លោក ហ៊ុន សារ៉ាត់ អនុប្រធាននាយកដ្ឋាន សុខភាពសត្វ និង សុខភាពសាធារណៈ បសុព្យាបាល ទទួលការងារបង្រ្កាបបទល្មើសទូទាំងប្រទេស ក្នុងខណៈពេលលដែលរូបលោកដឹកនាំការបង្រ្កាបបទល្មើសខាងលើ ។

ហេតុការណ៍ដ៏អាក្រក់នេះ បានកើតឡើង កាលពីរំលងអាធ្រាតចូល ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ នៅលើផ្លូវលំ ជាប់ព្រំដែនកម្ពុជា-វៀតណាម ស្ថិតក្នុងភូមិស្ទឹងតូច ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

លោក ហ៊ុន សារ៉ាត់ អនុប្រធាននាយកដ្ឋាន សុខភាពសត្វ និង សុខភាពសាធារណៈ បសុព្យាបាល ទទួលការងារបង្រ្កាបបទល្មើសទូទាំងប្រទេស បានប្រាប់អោយដឹងថា ដោយមានការដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ពីឯកឧត្តមរដ្ឋមន្រ្តី ពី ឯកឧត្តមប្រធានអគ្គនាយកដ្ឋាន និងសម្របសម្រួលនីតិវិធី ពីលោកព្រះរាជអាជ្ញា នៃអយ្យការអម សាលាដំបូងខេត្តត្បូងឃ្មុំ ឯកឧត្តម ឡុង ហុកម៉េង បានឱ្យក្រុមការងារលោក សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ ចុះស្ទាក់ព័ទ្ធចាប់បានរថយន្ត១គ្រឿង ម៉ាក សាងយ៉ុង អ៊ីស្តាណា (Ssangyong istana) ពណ៌ស ជាប្រភេទរថយន្តដឹកឣ្នកដំណើរ ១៥កៅឣី គ្មានស្លាកលេខ ដឹកសត្វជ្រូករស់ ចំនួន ៣២ ក្បាល ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់ចូលពីប្រទេសវៀតណាម មកកាន់ប្រទេសកម្ពុជាតាមច្រករបៀងនៃស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ហើយបម្រុងនឹងយកទៅចែកចាយនៅក្រុងសួងគឺនៅពេលដែលសមត្ថកិច្ចឃាត់នោះហើយដែលអ្នកបើករថយន្តដែលនាំសត្វចូលដោយគ្មានច្បាប់នេះមិនត្រឹមតែមិនព្រមឈប់តាមការឃាត់របស់សមត្ថកិច្ចនោះទេថែមទាំងបានបន្ថែមល្បឿនបើកឡានដេញបុករថយន្តរបស់សមត្ថកិច្ចទៀតផង។

លោកបន្តថា ករណីខាងលើនេះកម្លាំងជំនាញបាននាំយកវត្ថុតាងបទល្មើសទាំងនោះទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និង នេសាទ ខេត្តត្បូងឃ្មុំ ដើម្បីយកសំណាកទៅវិភាគ តាមបែបវេជ្ជសាស្ត្រ ថា តើជ្រូកទាំងនោះ មានផ្ទុកជំងឺដែរឬអត់ ហើយបានកសាងសុំណុំរឿងដើម្បីដោះស្រាយទៅតាមនីតិវិធីច្បាប់ស្ពីពីសត្វជ្រូក ។ បើធ្ងន់ធ្ងរអាចឈានដល់ដុតកម្ទេចចោល ។

ចំណែកអ្នកនាំជ្រូកចូល ដោយគ្មានច្បាប់អនុញ្ញាតទាំង៤នាក់ខាងលើត្រូវបានសមត្ថកិច្ចយកឃុំខ្លួនបណ្តោះអាសន្ន និង កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្ត ទៅតាមច្បាប់ ៕

Leave A Reply

Your email address will not be published.