ពិធីសំណេះសំណាលសួរសុខទុក្ខ និងលើកទឹកចិត្តដល់ក្រុមកីឡាបាល់ទះ លោកគ្រូបង្វឹក និងបានឧបត្ថម្ភថវិកា បន្ទាប់ពីប្រកួតទទួលបានជ័យលាភីលេខ២នៅស្រុកកញ្ជៀចខេត្តព្រៃវែង!
ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែឧសភា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងជាប្រធានក្លឹបកីឡាបាល់ទះ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងលើកទឹកចិត្តដល់ ក្រុមកីឡាបាល់ទះ លោកគ្រូបង្វឹក និងបានឧបត្ថម្ភថវិការសរុបចំនួន ៥,៤៨០.០០០ រៀល និង ១,៤០០ដុល្លារ ដែលថវិកានេះបានមកពីការឧបត្ថម្ភរបស់សប្បុរសជន ក្នុងនោះ លោកឧត្តមសេនីយ៍ស្នងការ បានឧបត្ថម្ភចំនួន ៣,០០០,០០០រៀល លោកវរសេនីយ៍ឯក ធាម ពិសិដ្ឋ ស្នងការរង ឧបត្ថម្ភចំនួន ៥០០,០០០រៀល លោកឧត្តមសេនីយ៍ត្រី ស៊ិន សំណាង ស្នងការរង ឧបត្ថម្ភចំនួន ១០០ដុល្លារ លោកឧត្តមសេនីយ៍ត្រី ឈឹម គឹមហុង ស្នងការរង ឧបត្ថម្ភចំនួន ,១០០ដុល្លារ លោកឧត្តមសេនីយ៍ត្រី ជួប ភារុណ ស្នងការរង ឧបត្ថម្ភចំនួន ២០០ដុល្លារ លោកឧត្តមសេនីយ៍ត្រី ចិន នី ស្នងការរង ឧបត្ថម្ភចំនួន ២០០,០០០រៀល លោកឧត្តមសេនីយ៍ត្រី មិន សុវិសាល ស្នងការរង ឧបត្ថម្ភចំនួន ១០០,០០០រៀល លោកវរសេនីយ៍ឯក បួនសេង សុពិសិដ្ឋ នាយការិយាល័យ ឧបត្ថម្ភចំនួន ៤០០,០០០រៀល លោកវរសេនីយ៍ឯក ស៊ឹម ម៉េង នាយការិយាល័យ ឧបត្ថម្ភចំនួន ២០០,០០០រៀល លោកវរសេនីយ៍ឯក ទេព សុវណ្ណ មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៦១៥ ឧបត្ថម្ភចំនួន ៥០០,០០០រៀល លោកវរសេនីយ៍ឯក សួស ស៊ាងលី អធិការ ឧបត្ថម្ភចំនួន ៣០០,០០០រៀល លោកអនុសេនីយ៍ឯក ថា ធឿន ឧបត្ថម្ភចំនួន ៨០,០០០រៀល លោកអនុសេនីយ៍ឯក ឡេង ច័ន្ទកក្កដា មន្ត្រីអធិការដ្ឋាននគរបាលស្រុកអូរាំងឪ ឧបត្ថម្ភចំនួន ៦០,០០០រៀល លោកព្រិន្ទបាលទោ ឡុង សុធា មន្ត្រីប៉្តស្តិ៍រដ្ឋបាលសាទុំ ឧបត្ថម្ភចំនួន ៨០,០០០រៀល លោកពិសិដ្ឋ សឿន អាជីវករ ឧបត្ថម្ភចំនួន ៦០,០០០រៀល រួមនឹងប្រាក់ពានរង្វាន់ ចំនួន ១,០០០ ដុល្លារ ។
សូមបញ្ជាក់ផងដែរ កាលពីកន្លងទៅថ្មីៗនេះ ក្រុមកីឡាបាល់ទះ របស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានទៅចូលរួមប្រកួត ដណ្តើមយកពានរង្វាន់លោក ប៊ិន ជីវ័ន អភិបាល នៃគណៈអភិបាលស្រុកកញ្ជៀច ខេត្តព្រៃវែង ។ បន្ទាប់ពីប្រកួតចប់ គឺក្រុមកីឡាបាល់ទះ នគរបាលខេត្តត្បូងឃ្មុំ ទទួលបានជ័យលាភីលេខ២ ។ នេះសបញ្ជាក់ឲ្យឃើញ អំពីការយកចិត្តទុកដាក់ របស់លោកឧត្តមសេនីយ៍ស្នងការ និងជាប្រធានក្លឹបបាល់ទះ និងក្រុមការងារ រួមទាំងគ្រូបង្វឹក និងដោយមានការខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ ក្នុងការហ្វឹកហាត់ របស់ក្រុមកីឡាកបាល់ទះនោះដែរ ប្រកបដោយសមគ្គីភាព និងជាមោទនភាពមួយ របស់ខេត្តត្បូងឃ្មុំយើង ក៏ដូចជាសង្គមជាតិផងដែរ ។
ក្នុងកិច្ចប្រជុំនេះ មានការចូលរួមពី លោកស្នងការរង និងជាអនុប្រធានក្លឹបបាល់ទះ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ លោកនាយការិយាល័យ លោកតំណាងពីមន្ទីរអប់រំយុវជន និងកីឡា ។
ជាទីបញ្ចប់លោកឧត្តមសេនីយ៍ស្នងការ និងជាប្រធានក្លឹបកីឡាបាល់ទះនគរបាលខេត្តត្បូងឃ្មុំ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមកីឡាបាល់ទះ និងគ្រូបង្វឹក រួមនឹងក្រុមការងារ ដែលក្រុមកីឡាបាល់ទះយើងទទួលបានជ័យលាភីលេខ២ នៅក្នុងការប្រកួតខាងលើ និងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់បងប្អូនសប្បុរសជនទាំងឡាយ ដែលបានចូលរួមឧបត្ថម្ភគាំទ្រ ជាថវិកា សំភារៈ អាហារហូបចុក និងការលើកទឹកចិត្ត ក្នុងពេលប្រកួត ដល់ក្រុមកីឡាបាល់ទះយើងខ្ញុំ ដើម្បីមានកម្លាំងចិត្ត បន្តដំណើរហ្វឹកហាត់ និងចូលរួមការប្រកួតបន្តបន្ទាប់ទៀត នៅពេលខាងមុខ ៕