ស្នងការដ្ឋានខេត្តកំពង់ចាមបើកកិច្ចប្រជុំបន្ទាន់លេីការងារចាំបាច់ ក្នុងដែនសមត្ថកិច្ចគ្រប់គ្រង

0

ខេត្តកំពង់ចាម ៖ នៅរសៀលថ្ងៃទី៣០​ ខែ​ឧសភា​ ឆ្នាំ​២០២២​ លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្តកំពង់ចាម​ បានដឹកនាំកិច្ចប្រជុំ​ដល់​ លោក​-លោកស្រី​ ស្នងការរង​ លោកអនុប្រធានផែន​ លោក​-លោកស្រី​នាយ​ នាយរងការិយាល័យ​ លោកអធិការ​នគរបាលស្រុក-ក្រុង​ទាំង១០​ លោក-លោកស្រី​ អធិការ​រង​ ជាអនុប្រធាន(ស.២៧)​ លេីកិច្ចការងារបន្ទាន់ចាំបាច់មួយចំនួន ៖

១-ការត្រួតពិនិត្យលេីកិច្ចការពារ​ ក្នុងដំណាក់កាលយុទ្ធនាការឃោសនាបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំ-សង្កាត់ទី៥​ ឆ្នាំ២០២២

២-ការគ្រប់គ្រងសភាពការណ៍បានល្អប្រសេីរ​ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត​ រយៈពេល​១០ថ្ងៃកន្លមកនេះ​ និងពង្រឹងបន្ថែមទៀត​ ដេីម្បីធានាបាននូវ​ សន្តិសុខ​ សុវត្ថិភាព​ សណ្ដាប់ធ្នាប់​សាធារណៈ​ ដល់គណបក្សនយោបាយ​ រហូតដល់ថ្ងៃបិទបញ្ចប់ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត​

៣-ពង្រឹង​វិន័យរបស់កងកម្លាំងនគរបាលជាតិ​ និងក្រមសីលធម៌របស់​ ភ្នាក់ងារសន្តិសុខ​ ការពារការបោះឆ្នោត​ ការប្រេីប្រាស់ឯកសណ្ឋានរបស់មន្រ្តីនគរបាល​ និងប្រជាការពារ​ កំឡុងថ្ងៃបោះឆ្នោត​

៣-បែងចែងកម្លាំងនគរបាល និងត្រៀមអនុវត្ត​ ក្នុងកិច្ចការពារនៅតាមការិយាល័យបោះឆ្នោត​ ក្នុងកំឡុងថ្ងៃបោះឆ្នោត​ និងក្រោយពេលបោះឆ្នោត​ ឲ្យបានល្អប្រសេីរ

៤-គ្រប់គ្រងសភាពការណ៍ទូទៅក្នុងខេត្ត​ ទប់ស្កាត់​មិនឲ្យមានភាពមិនប្រក្រតីកេីតឡេីង​ បង្ករឲ្យគ្មានសន្តិសុខ​ សុវត្ថិភាព​ សណ្ដាប់ធ្នាប់សារធារណៈ​ ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឡេីយ

៥-អំពាវនាវ​ដល់កងកម្លាំង​នគរបាល​ និងប្រជាការពារទាំងអស់​ ត្រូវតែទៅចូលរួមបោះឆ្នោតឲ្យបានមុខ​គេ ក្នុងថ្ងៃបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់​ នៅថ្ងៃទី០៥​ មិថុនា​ ឆ្នាំ២០២២ បន្ទាប់មកអាចទៅបំពេញភារកិច្ច​ ក្នុងកិច្ចការពារការិយាល័យបោះឆ្នោត​ ដែលត្រូវបានចាត់តាំង​ ៕

Leave A Reply

Your email address will not be published.