ផ្ទាំងគំនូរ Mona Lisa ត្រូវបានវាយប្រហារនៅក្នុងសារមន្ទីរក្រុងប៉ារីស!

0

ផ្ទាំងគំនូរ Mona Lisa ត្រូវបានរងការវាយប្រហារ ប៉ុន្តែមិនមានគ្រោះថ្នាក់ នៅពេលដែលអ្នកទស្សនានៅសារមន្ទីរ Louvre ក្នុងទីក្រុងប៉ារីស បានព្យាយាមវាយកញ្ចក់ការពារផ្ទាំងគំនូរដ៏ល្បីល្បាញបំផុតរបស់ពិភពលោក និងបានគប់នំខេកពេញផ្ទៃរបស់វា។

ការិយាល័យរដ្ឋអាជ្ញាទីក្រុងប៉ារីសបាននិយាយកាលពីថ្ងៃចន្ទថា បុរសអាយុ 36 ឆ្នាំម្នាក់ត្រូវបានឃុំខ្លួនបន្ទាប់ពីឧប្បត្តិហេតុកាលពីថ្ងៃអាទិត្យហើយត្រូវបានបញ្ជូនទៅអង្គភាពផ្លូវចិត្តរបស់ប៉ូលីស។

វីដេអូ​ដែល​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​បង្ហាញ​ពី​បុរស​ម្នាក់​ពាក់​សក់​ពាក់ក្លែងធ្វើជាស្ត្រីវ័យចំណាស់ អង្គុយក្នុងរទេះ​រុញ។ ហើយ​បាន​លោត​ចេញពី​កៅអី​រុញ​ហក់មកវាយកម្ទេចកញ្ចក់​ការពារ​ និងបានគប់នំ​ខេក​បាន​បន្សល់​ទុក​នូវ​ស្នាម​ប្រឡាក់​ពណ៌​ស​យ៉ាង​ច្បាស់ ប៉ុន្តែ​ស្នាដៃ​ដ៏​ល្បី​របស់​វិចិត្រករលោក Leonardo da Vinci មិន​ត្រូវ​បាន​ខូច​ខាត​ឡើយ៕

 

Leave A Reply

Your email address will not be published.