ប្រទះឃើញក្មេងស្រីម្នាក់ស្លាប់កណ្ដាលផ្លូវមិនទាន់ដឹងពីមូលហេតុ!

0

កណ្តាល៖ផ្នែកជំនាញនៃនគរបាលខេត្តកណ្តាល/ក្រុងបានស៊ើបអង្កេតលើករណីក្មេងស្រីម្នាក់ស្លាប់កណ្ដាលផ្លូវរហូតមកដល់ពេលនេះមិនទាន់ដឹងពីមូលហេតុនៅឡើយ។
ហេតុការណ៍នេះបានកើតឡើងនៅតាមផ្លូវ 21B ក្នុងស្ថិតសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាលកាលពីថ្ងៃទី២៩ ខែឧសាភាឆ្នាំ២០២២។
លោកវរសេនីយ៍ទោ ភឿង វ៉ាត អធិការរងនគរបាលក្រុងតាខ្មៅបានឱ្យដឹងថា តាមជំនាញចរាចរណ៍បានសន្និដ្ឋានថា ករណីនេះមិនមែនជាគ្រោះថ្នាក់ចរាចរណ៍នោះទេដោយមិនមានស្នាមដាច់រលាត់ឬបាក់ដៃបាក់ជើងឡើយ។ករណីនេះកម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវរកមូលហេតុនៃការស្លាប់ស្រី្តម្នាក់នេះហើយ។
សពស្ត្រីមានភិនភាគអាយុប្រហែលជាង២០ឆ្នាំស្លៀកពាក់រ៉ូបវាលក្លៀកខ្លីពណ៌លឿង សក់លាយពណ៌ក្រហម និងមានស្នាមសាក់ដៃខាងស្ដាំដាក់ឈ្មោះភាសាអង់គ្លេសថា Sorn .Pisey ជាភាសាខ្មែរឈ្មោះ ស៊ុនពិសី ឆ្នាំកំណើត ថៃ្ងទី២ ខែ២ឆ្នាំ២០០២និងនៅលើពោះ ឈ្មោះយិនសាវិន។
បច្ចុប្បន្នសពត្រូវបានយកទៅតម្កល់នៅសាលជ័យជំនះដើម្បីរង់ចាំជំនាញធ្វើកោសល្យវិច័យបន្ត។សមត្ថកិច្ចបានបញ្ជាក់ថា បើបងប្អូនណាមានបាត់សមាជិកគ្រួសារសាច់ញាតិអាចមកទំនាក់ទំនងព័ត៌មាននៅអធិការដ្ឋាននគរបាលចរាចរណ៍ក្រុងតាខ្មៅលេខទូរសព្ទ 012 426 428ដើម្បីមកទទួលសាកសពយកទៅធ្វើបុណ្យ៕

Leave A Reply

Your email address will not be published.