នាំជនសង្ស័យសម្លាប់ក្មេងដាក់ចូលការ៉ុងបោះចោលក្នុងទឹកទៅតុលាការ!

0

កំពង់ធំ៖កម្លាំងនគរបាលថ្ងៃទី៣០ ខែឧសភានេះបានបញ្ជូនជនសង្ស័យពីបទសម្លាប់ក្មេងស្រីរឹតកយ៉ាងសាហាវព្រៃផ្សៃច្រកចូលការ៉ុងរួចបោះចោលក្នុងទឹកទៅតុលាការ។
សមត្ថកិច្ចបានឱ្យដឹងថា ករណីឃាតកម្មនេះនៅម្តុំស្ពានផ្លុង ក្នុងភូមិចំបក់ជ្រុំ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីល្ងាចថ្ងៃទី២៧ ខែឧសភា។ជនសង្ស័យឈ្មោះបួន យ៉ិក អាយុ ២៦ឆ្នាំនៅភូមិផ្លុង ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ។
មុនកើតហេតុឈ្មោះបួន យ៉ិក បានឌុបក្មេងស្រីឈ្មោះសារីន ភ័ត្រា អាយុ ១៤ឆ្នាំនៅភូមិ ឃុំខាងលើ តាមម៉ូតូយកទៅរឹតកនឹងអាវបណ្តាលឱ្យដាច់ខ្យល់ស្លាប់។ក្រោយសម្លាប់រួចជនសង្ស័យបានច្រកសពចូលការ៉ុងហើយបោះក្នុងទឹកស្ទឹងចម្ងាយពីស្ពានជាង១០០ម៉ែត្រ។
បន្ទាប់ពីមានការភ្ញាក់ផ្អើលបាត់ក្មេងស្រីនោះមកនៅរសៀលថ្ងៃទី២៨ ខែឧសភា សមត្ថកិច្ចបាន ទទួលព័ត៌មានថា ឃើញជនសង្ស័យម្នាក់ឌុបក្មេងស្រីចេញពីភូមិហើយក៏បានស្រាវជ្រាវកំណត់មុខសញ្ញាតាមចាប់បុរសម្នាក់នាំយកទៅសាកសួរ។
ជនសង្ស័យបានប្រាប់ថា “ខ្លួនពិតជាបានឌុបក្មេងស្រីឈ្មោះ សារីន សុភត្រា យកទៅរឹតកឱ្យស្លាប់ហើយច្រកចូលការ៉ុងបោះក្នុងទឹកស្ទឹងពិតមែន។មូលហេតុខឹងម្តាយក្មេងរងគ្រោះដើរនិយាយប្រាប់គេថា ពូជរបស់ខ្លួនគឺជាពូជដើររំលោភគេ”។ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕

Leave A Reply

Your email address will not be published.